អតីតប្រធានក្រុម Barca & Atletico ជួយក្រុម Al Sadd ឈ្នះពាន Qatar Stars League

អតីតប្រធានក្រុម Barcelona, Xavi Hernandez និង អតីតប្រធានក្រុម Atletitco Madrid, Gabi បានជួយយក្រុម Al Sadd ឈ្នះពាន Qatar Stars League បន្ទាប់ពីយកឈ្នះក្រុម Al Ahli ក្នុងលទ្ធផល ៧-២។

កីឡាករសញ្ជាតិអេស្ប៉ាញទាំងពីររូប បានបង្ហាញខ្លួនសំរាប់ជម្រើស១១នាក់ដំបូង ខណៈដែល Xavi បានជួយអោយមិត្ដរួមក្រុមស៊ុតបញ្ចូលទីគ្រាប់បាល់ទិ២ សំរាប់ការប្រកួតនោះផងដែរ។

គួររំលឹកថា នេះជាពានទី៤ហើយ ដែល Xavi ជួយក្រុម Al Sadd ទទួលបាននៅកាតា បន្ទាប់ពីរូបគេ ធ្លាប់ឈ្នះពាន ២៥ ជាមួយនឹង Barcelona ជាមួយនឹងពាន Euro ពីរលើក និង World Cup ម្ដង ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ៕

ប្រភព៖ Marca

មតិយោបល់