អតីតមេធំ Barca ប្រាប់ពីអ្វីដែលក្លឹបគួរនាំយកត្រលប់មកវិញ ជាជាងនាំយក Neymar

អតីតប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយជុំវិញ ចចាមអារ៉ាមនៃការត្រលប់មកវិញរបស់ តារាឆ្នើម Neymar នៅក្នុងកម្មវិធីមួយដែលរៀបចំដោយ Fundación Cruyff។

លោក Laporta បាននិយាយថា៖ “Neymar គឺជាកីឡាករឆ្នើម។ វាមិនទទួលបានជោគជ័យទេសំរាប់គេនៅ PSG។ គេជាកីឡាករដែល លេងជាមួយនឹង Messi ដែលខំប្រឹងប្រែងខ្លាំង ដូចកីឡាករដទៃ ប៉ុន្ដែអ្នកសង្គេតឃើញថា មានកីឡាករច្រើនទៀតដែលលេងបានល្អដូច Neymar។

“កីឡាករទាំងអស់ លើកលែងតែ Leo ដែលតែងតែប្រឹងប្រែងអភិវឌ្ឍខ្លួន។ គេបានចាកចេញទៅចូលរួមជាមួយនឹង PSG ប៉ុន្ដែ គេទទួលលទ្ធផលមិនបានល្អឡើយ។

“មុនពេលដែលគិតរឿងនាំរូបគេត្រលប់មកវិញ ខ្ញុំសូមអោយមានការផ្ដោតទៅលើ ការនាំរបៀបលេងក្រោមការដឹកនាំដោយលោក Johan Cruyff ត្រលប់មកវិញជាមុនសិន។”

ប្រភព៖ SPORT

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET