អតីតសមាជិកថ្នាក់លើរបស់ Barca ព្រមានក្លឹបជុំវិញការចង់បាន Neymar & Griezmann

វេបសាយ Goal បានទំលាយថា អតីតសមាជិកថ្នាក់លើរបស់ Barcelona ហើយនឹងជាគណកម្មការសេដ្ឋកិច្ច យល់ឃើញថាការចុះហត្ថលេខានាំយក Antoine Griezmann និង Neymar មិនមែនជាជម្រើសល្អ សំរាប់ការដោះដូរនៅរដូវក្ដៅនេះឡើយ។

អតីតសមាជិករូបនេះ បានថ្លែងប្រាប់វេបសាយ Goal ថា៖ “ការនាំយកពួកគេមកចូលរួម គឺជារឿងដែលពិបាកទៅរួចទាំងតំលៃ និង ថ្លៃពលកម្មរបស់ពួកគេ។”

សមាជិកដដែល ប៉ុន្ដែសូមមិនបញ្ចេញអត្តសញ្ញាណ បានវិភាគពីលទ្ធភាពនៃការមកដល់របស់កីឡាករទាំងពីររូបនេះថា៖ “Neymar បានចាកចេញក្នុងស្ថានភាពមិនល្អ ប្រកួតចុងក្រោយរបស់គេនៅ Barcelona គឺមិនល្អនោះទេ ហើយខ្ញុំគិតថា វាមិនសមហេតុផល ក្នុងការចង់បាន  Griezmann កាលពីឆ្នាំមុន គេលេងនៅក្នុងតំណែងដូច Messi ហើយគេបានមើលងាយក្លឹប។

“វាអាចធ្វើទៅបានបើនិយាយពីផ្នែកហិរញ្ញវត្ថុ ប្រសិនបើ Barcelona ចុះហត្ថលេខាទិញ Griezmann ១២០លានអឺរ៉ូ បន្ទាប់មកលក់គេអោយ PSG តំលៃ៥០លាន ហើយទិញ Neymar ត្រលប់មកវិញ ១៥០លាន ដូច្នេះក្លឹបអាចប៉ាន់ស្មានពីការប៉ះពាល់បាន។”

ប្រភព៖ Be Soccer