អតីត​កីឡាករ​ធ្លាប់​រួមរស់​ជាមួយ CR7 នៅ Real ៦ ឆ្នាំ សរសើរ​ Messi មិន​ដាច់​ពី​មាត់

សម្រប​នឹង​ជ័យជម្នះ​ទៅ​លើ Atletico Madrid ១-០ ដែល​ជា​ការ​សម្រេច​គ្រាប់​បាល់​ដោយ​កីឡាករ Lionel Messi ក៏​ត្រូវ​បាន​វីរបុរស​របស់​ក្លឹប Real Madrid នោះ​គឺ Iker Casillas បាន​សរសើរ​មិន​ដាច់​ពី​មាត់​ហើយ​ថែម​ទាំង​និយាយ​ថា M10 ជា​កីឡាករ​ដែល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ទៀត​ផង។

Iker Casillas

Iker Casillas

Casillas ជា​អ្នកចាំទី​ដែល​ធ្លាប់​រួមរស់​នៅ​ក្លឹប Real Madrid ​ជិត ២០ ឆ្នាំ ខណៈ​បាន​រួម​ជើង​នឹង Ronaldo ចន្លោះ​ពេល ៦ ឆ្នាំ​មុន​រូប​លោក​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប Porto FC។

Lionel Messi

យ៉ាងណាមិញ​ការ​សរសើរ​នេះ បាន​ឲ្យ​តម្រុយ​ថា​ Casillas ទំនង​ជា​គាំទ្រ M10 ឲ្យ​ឈ្នះ Ballon d’Or ឆ្នាំ ២០១៩ ព្រោះ​ការ​ប្រកាស​លទ្ធផល​ក៏​នឹង​ឈាន​ចូល​មក​ដល់​នៅ​យប់​នេះ។

Iker Casillas និង Messi

Casillas បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា៖ “អ្នកចាំទី​កំពូល​បូក​កីឡាករ​ល្អ​បំផុត​ដាច់​គេ​ក្នុង​លោក (GOAT) ដោយ​ថ្ងៃ​នេះ Barca ​បាន​យក​ ៣ ពិន្ទុ​នៅ​ទឹកដី Wanda Metropolitano ខណៈ​ដែល Atletico ក៏​លេង​បាន​ល្អ​ណាស់​ដែរ ប៉ុន្តែ​ខ្វះ​ភាព​នឹងធឹង​នៅ​មុខ​ការ​សម្រេច​ទី ហើយ​ Blaugrana នៅ​តែ​ឈរ​តំណែង​កំពូល​ដដែល អ្វី​ដែល At ត្រូវ​ធ្វើ​គឺ​តស៊ូ​យក​កៅអី​លេង Champions League”៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ PSG កំណត់អាទិភាពទៅលើការបន្ដកុងត្រាថ្មី ឲ្យតារាឆ្នើមរបស់ក្លឹបក្រែង Real Madrid ឆក់បាត់

អនាគតរបស់ Kylian Mbappe ស្ថិតនៅក្នុងភាពស្រពេចស្រពិល ដោយមានចចាមអារ៉ាមជាច្រើន កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅបានចុះផ្សាយថា រូបគេមានទំនាក់ទំនងផ្ទេរទៅកាន់ Real Madrid នៅរដូវកាលក្រោយ ហើយកាលពីថ្ងៃអាទិត្យនេះ កាសែតបារាំង Telefoot បានរាយការណ៍ថា ភ្នាក់ងាររបស់កីឡាកររូបនេះ ពុំទាន់បានឆ្លើយតបទៅនឹង PSG សំរាប់សំណើថ្មីដែលបានដាក់។

ហេតុផលដែលបានឆ្លើយតបទៅវិញនោះគឺថា Mbappe ចង់ផ្ដោតអារម្មណ៍តែទៅលើ បាល់ទាត់តែមួយមុខគតដល់ចប់រដូវកាល។

PSG មានបំណងច់ឲ្យ Mbappe បន្ដកុងត្រាថ្មី ដើម្បីឲ្យប្រាក់ពលកម្មរបស់គេ កើនឡើងប្រហាក់ប្រហែលនឹង មិត្តរួមក្រុម Neymar ហើយក្លឹបបារាំង មានការបារម្ភក្លឹបអេស្ប៉ាញ Real Madrid ឆក់យករូបគេ ទើបកំណត់ការបន្ដកុងត្រាថ្មីជាអាទិភាព។

ហើយមានការរាយការណ៍មួយចំនួនបានលើកឡើងថា អនាគតរបស់ Mbappe នឹងពុំទាន់បានដឹងច្បាស់នៅឡើយទេ រហូតដល់ចប់រដូវកាល ខណៈដែលកុងត្រារបស់គេបច្ចុប្បន្ននឹងផុតកំណត់នៅឆ្នាំ ២០២២៕

ប្រភព៖ AS