អតីត​ជើង​ចាស់​នៅ At ថា​ការ​បណ្តោយ​ឲ្យ Suarez ចេញ ក្លឹប Barca នឹង​ជួប​រឿង​លំបាក​មួយ

Barcelona បាន​សម្រេច​ការ​ផ្ទេរ​ចេញ Luis Suarez ឲ្យ​ទៅ​ក្លឹប Atletico Madrid ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​តាម​រយៈ​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​នៅ At Madrid លោក Hugo Sanchez បាន​គិត​ថា វា​ជា​ភាព​អវិជ្ជមាន​មួយ​សម្រាប់​ក្លឹប​អ្នក​មាន​បុណ្យ។

Hugo Sanchez
Luis Suarez

នោះ​គឺ​ការ​ដែល​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់ Lionel Messi មាន​ការ​ធ្លាក់​ចុះ ដោយសារ​តែ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ ទាំង​ក្នុង​និង​ក្រៅ​ទីលាន គឺ​មិន​ទាន់​អាច​យក​ប្តូរ​ឲ្យ​សក្តិសម​បាន​ឡើយ។

ប្រាប់​សារព័ត៌មាន Marca លោក Sanchez និយាយ៖ “ពួក​គេ [Barcelona] បង្ក​កំហុស​ការ​ដែល​ឲ្យ Suarez គេ​ចាកចេញ​ទៅ ​ហើយ​ប្រសិន​ណា​ក្លឹប​ចង់​ឲ្យ​គេ​មាន​ភាព​រីករាយ​កំឡុង​ការ​ហ្វឹកហាត់​នោះ​គឺ​តែ​ផ្តល់​រនាំង​ការពារ​មួយ​ដល់​គេ”។

Luis Suarez/Lionel Messi

លោក​បន្ត៖ “Messi គេ​មាន​អារម្មណ៍​ល្អ នៅ​ពេល​មាន​មនុស្ស​យល់​ពី​គាត់​ច្បាស់​នៅ​ក្បែរ អ៊ីចឹង​បើ​អ្នក​យក​ Suarez ចេញ នោះ​ប្រាកដ​ជា​ជះ​ឥទ្ធិពល​ដល់ Messi ជា​ខ្លាំង ហើយ​សម្រាប់ Suarez ក៏​ដូច​គ្នា និយាយ​ទៅ​អ្នក​មិន​សម​ឲ្យ​គាត់​ចាកចេញ​ទៅ​ទេ”៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ឃើញគេចាប់អារម្មណ៍ច្រើន! Man Utd ត្រៀមថែមកុងត្រាថ្មីឲ្យតារាឆ្នើមខ្លួនម្នាក់ ដើម្បីរក្សាតម្លៃផ្ទេរ

យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថាក្រុមបិសាចក្រហម Manchester United គ្រោងនឹងផ្តល់ជូនកិច្ចសន្យាថ្មីមួយផ្សេងទៀតដល់កីឡាករ Jesse Lingard ជាមួយនឹងជម្រើសរយ:ពេលមួយឆ្នាំ នៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេ ។

Jesse Lingard 

ជាក់ស្តែងវាមិនមែនជាដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់ក្រុម United នោះទេ ខណ:របាយការណ៍ពី TheSun បានបង្ហាញពីហេតុផលថា កិច្ចសន្យារបស់ Lingard នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ ដូច្នេះក្រុមបិសាចក្រហមមិនចង់បាត់បង់ខ្សែប្រយុទ្ធរូបនេះ ដោយមិនទទួលបានអ្វីសោះនោះទេ ស្របពេលដែលរូបគេគឺមិនបានស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹកលោក Solskjaer នោះឡើយ ។

Jesse Lingard

រំលឹកផងដែរ Lingard មិនបានស្ថិតនៅជាផ្នែកមួយ សម្រាប់ក្រុម United អំឡុងការបរាជ័យក្រោមថ្វីជើងរបស់ Crystal Palace នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចទប់ការចាប់អារម្មណ៍ពីសំណាក់ក្លឹប Tottenham , Everton និង West Ham ក្នុងការចុះហត្ថលេខាលើគេនោះឡើយ ។

Jesse Lingard

 

មិនតែប៉ុណ្ណោះក្រុម Man United បានដាក់តម្លៃខ្លួនប្រមាណ ២៥ លានផោន ទៅ ៣០ លានផោនលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ប្រសិនបើគេត្រូវចាកចេញត្រឹមខែតុលា​ ប៉ុន្តែក្លឹបបិសាចក្រហម នឹងព្យាយាមបន្ថែមកុងត្រារយ:ពេលមួយឆ្នាំទៀត សម្រាប់ Lingard ដើម្បីធានាថាគ្មានក្លឹបណាមួយ ត្រូវរង់ចាំរហូតដល់រដូវក្តៅឆ្នាំក្រោយ ក្នុងការនាំយកកីឡាកររូបនេះ ទៅដោយគ្មានតម្លៃខ្លួននោះទេ ៕

ប្រភព: Sportbible