អតីត និង អ្នកចាំទីបច្ចុប្បន្នរបស់ Real Madrid ៣រូប មានឈ្មោះក្នុងបញ្ជីអ្នកចាំទីល្អបំផុតប្រចាំទសវត្សរ៍

សហព័ន្ធអន្ដរជាតិនៃប្រវត្តិ និង ស្ថិតិបាល់ទាត់(IFFHS) បានបង្ហាញបញ្ជីអ្នកចាំទីលេចធ្លោខ្លាំងបំផុតចន្លោះពីឆ្នាំ២០១១ ដល់ ២០២០ដែលក្នុងចំណោមនោះមាន អ្នកចាំទីបច្ចុប្បន្នរបស់ Real Madrid កីឡាករ Thibaut Courtois និង អតីតអ្នកចាំទីពីររូបទៀត។

អតីតអ្នកចាំទីក្រុមអធិរាជស Keylor Navas ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបបារាំង Paris Saint-Germain ស្ថិតនៅលេខរៀងទី៥ មាន៨៣ពិន្ទុ តាមពីក្រោយអ្នកចាំទីឆ្នើម៤រូបគឺ Manuel Neuer (មាន១៨៣ពិន្ទុ), Gianluigi Buffon (១៤៨ពិន្ទុ), Courtois (១៣០ពិន្ទុ) និង Hugo Lloris (៩៦ពិន្ទុ)។

ដោយឡែក Iker Casillas ដែលជាអតីតប្រធានក្រុម Real Madrid ដែលបច្ចុប្បន្នបានព្យួរស្រោមដៃពីបាល់ទាត់ទៅហើយ ឈរនៅលេខរៀងទី១០ មាន៦៧ពិន្ទុ។

អ្នកចាំទីល្អបំផុតប្រចាំទសវត្សរ៍ យោងតាមទិន្នន័យរបស់ IFFHS មានដូចជា៖

  1. Manuel Neuer, 183 ពិន្ទុ
  2. Gianluigi Buffon, 148 ពិន្ទុ
  3. Thibaut Courtois, 130 ពិន្ទុ
  4. Hugo Lloris, 96 ពិន្ទុ
  5. Keylor Navas, 83 ពិន្ទុ
  6. Jan Oblak, 85 ពិន្ទុ
  7. Petr Cech, 80 ពិន្ទុ
  8. Marc Ter Stegen, 78 ពិន្ទុ
  9. David De Gea, 75 ពិន្ទុ
  10. Iker Casillas, 67 ពិន្ទុ

អានអត្ថបទបន្ទាប់៖ Scholes ថា Man Utd កំពុងចំណេញរឿងធំៗពីរនេះ ដែលអាចឲ្យពួកគេយកឈ្នះលើ Liverpool នៅឯ Anfield បាន

អតីតកីឡាករ Paul Scholes បានលើកឡើងត្រង់ៗថាក្រុមបិសាចក្រហម Manchester United មិនដែលមានឱកាសល្អណាមួយ ក្នុងការផ្តួលក្រុមហង្សក្រហម Liverpool នៅឯកីឡដ្ឋាន Anfield នោះទេ ប៉ុន្តែគាត់នៅតែគិតថាមានរឿងអំណោយផលមួយចំនួន ដែលកំពុងចូលខាងអតីតក្លិបចាស់របស់លោក ។

Paul Scholes   

ជាក់ស្តែងក្រុម Man United នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Merseyside នៅថ្ងៃអាទិត្យនេះ ជាមួយនឹងការនាំមុខ ៣ ពិន្ទុស្រាប់ ទៅលើក្រុមការពារតំណែងជើងឯក Liverpool ។

Liverpool

យ៉ាងណាមិញ ក្រុមហង្សក្រហម Liverpool របស់លោក Jurgen Klopp កំពុងស្ថិតក្នុងការប្រកួតលីគ ៣ លើកចុងក្រោយមិនទាន់ស្គាល់ឈ្នះនៅឡើយទេ ហើយវាហាក់ដូចជាក្រុមរបស់ពួកគេ ជួបការលំបាកខ្លាំងដោយសារខ្វះជម្រើសខ្សែការពារកណ្តាល ។ ខណ:ទាំង Virgil van Dijk និង Joe Gomez គឺត្រូវអវត្តមានរយៈពេលវែង ស្របពេល Joel Matip កំពុងស្ថិតនៅក្នុងភាពសង្ស័យនៅឡើយ ចំពោះការបង្ហាញខ្លួន ក្នុងជំនួបទល់ក្រុម United នេះ ។

Jurgen Klopp

មិនតែប៉ុណ្ណោះ ជាមួយនឹងការប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋានផងនោះ លោក Scholes គិតថាក្រុម Man United មានឱកាសច្រើន ដើម្បីអាចនាំមុខ ៦ ពិន្ទុទៅលើក្រុម Liverpool បាន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺក្រុមរបស់លោក Solskjaer ចាំបាច់ត្រូវបញ្ឃប់កីឡាករ Trent Alexander-Arnold និង Andrew Robertson ឲ្យបានផងដែរ ។

Liverpool

លើសពីនេះ លោក Scholes និយាយប្រាប់ ESPN ថា ៖ “ United នឹងមិនមានឱកាសល្អប្រសើរជាងនេះទៀតទេ ក្នុងការយកឈ្នះនៅឯទឹកដី Anfield ។ វាជាគុណប្រយោជន៍ដ៏ធំធេងមួយ ខណ:ពេលដែលពួកគេមិនមានអ្នកគាំទ្រចូលទស្សនា ហើយអ្វីដែលសំខាន់ជាងនេះគឺបញ្ហារបួសរបស់ខ្សែការពារកណ្តាលរបស់ក្រុម Liverpool ”  ។

Manchester United

លោកបន្ថែមទៀតថា ៖ ” ទោះបីយ៉ាងណាក្តី វានៅតែជាការប្រកួតប្រជែងដ៏ធំមួយ ។  Liverpool មានខ្សែប្រយុទ្ធឆ្នើម​ដែលអាចរកគ្រាប់បាល់បានគ្រប់ទីតាំងទាំងអស់ ប៉ុន្តែការគំរាមកំហែងដ៏ធំបំផុតរបស់ពួកគេគឺមកពីខាងខ្សែការពារ Trent Alexander-Arnold និង Andy Robertson ទៅវិញទេ ហើយ United ត្រូវរិះរកវិធីដើម្បីបញ្ឈប់ពួកគេ ទើបអាចទទួលជ័យជម្នះនេះបាន ” ៕

ប្រភព: Metro