អត់ទាន់ចប់! Barca ត្រៀមជួយ Juventus រឿងសំខាន់មួយ ដើម្បីអាចលក់ Suarez ចេញឲ្យបានកាន់តែឆាប់

យោងតាមរបាយការណ៍ចុងក្រោយមួយនៅក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថាក្រុម Barcelona បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការបង់ផ្តាច់ផ្នែកខ្លះនៃកិច្ចសន្យានៅក្នុងឆ្នាំចុងក្រោយ របស់ Luis Suarez ដើម្បីធ្វើឲ្យការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធរូបនេះ ទៅកាន់ក្លឹបសេះបង្កង់ Juventus កាន់តែមានភាពរលូន ។

Luis Suarez 

ជាក់ស្តែង Suarez មិនមែនជាផ្នែកមួយនៃផែនការ ក្នុងក្រុមដំបូងរបស់គ្រូបង្វឹកថ្មីលោក Ronald Koeman នៅឯទឹកដី Camp Nou នោះទេ ខណ:ក្លឹបនៅអេស្ប៉ាញ មានបំណងចង់លក់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះចេញ ដើម្បីអាចកាត់បន្ថយការចំណាយរបស់ពួកគេ សម្រាប់កីឡាករដែលមានប្រាក់ឈ្នួលដ៏ខ្ពស់បំផុតមួយនៅក្នុងក្រុម ជាមួយនឹងកីឡាករ Memphis Depay ក៏ត្រូវបានគេកំណត់រួចរាល់ហើយថានឹងត្រូវមកជំនួសតំណែងមួយនេះវិញ​។

Luis Suarez

យ៉ាងណាមិញក្រុមសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយ Suarez ខណៈពេលដែលក្រុម Atletico Madrid ក៏បានបង្ហាញចំណាប់អារម្មណ៍ពួកគេផងដែរ ។

មិនតែប៉ុណ្ណោះយោងតាមគេហទំព័រ Sport បានឲ្យដឹងថា Suarez ទទូចចង់ឲ្យក្រុម Barca ធ្វើការចំណាយទឹកប្រាក់ប្រមាណ ១៥ លានផោន សម្រាប់កិច្ចសន្យាដែលនៅសេសសល់ បើចង់ឲ្យគេចាកចេញ ប៉ុន្តែក្រុម Barca មិនមានឆន្ទៈក្នុងការធ្វើដូច្នេះទេ ផ្ទុយទៅវិញពួកគេបានទទូចថាក្រុម Juventus គួរតែបង់ថ្លៃសេវានេះដល់ Suarez ជំនួសវិញ ។

Luis Suarez

តែទោះជាយ៉ាងណាឥលូវនេះយោងតាមរបាយការណ៍ថ្មីពី Sport បានអះអាងថាពេលជំហររបស់ក្រុម Barca បានផ្លាស់ប្តូរហើយ ដោយពួកគេបានធ្វើសំណើរថ្មីមួយជូនទៅកាន់ Suarez ដោយនិយាយថាពួកគេនឹងព្រមបង់ថ្លៃសម្រាប់ផ្នែកខ្លះ នៃកិច្ចសន្យាដែលនៅសេសសល់ ដើម្បីជួយសម្រួលដល់ក្រុម Juve ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ៕

ប្រភព: Metro