អត់ទុកយូរ! Zidane ឆ្លើយប៉ុន្មានម៉ាត់តបទៅកាន់ Mayoral រឿងចង់លក់ Jovic ចេញពីក្រុមជាជាងរូបគេ

គ្រូបង្វឹកលោក Zinedine Zidane បានចេញមុខឆ្លើយតបទៅកាន់កីឡាករ Borja Mayoral វិញ បន្ទាប់ពីការលើកឡើងរបស់ខ្សែប្រយុទ្ធរូបនេះ ជុំវិញការចាកចេញរបស់គេ នៅក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប AS Roma ដោយនិយាយថាគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ព្យាយាមចង់ដក Luka Jovic ចេញពីក្រុមរបស់គាត់ ជាជាងរូបគេ ។

Luka Jovic  

ជាក់ស្តែង Jovic អាចរកគ្រាប់បាល់បានត្រឹមតែ ២ គ្រាប់គត់ នៅក្នុងការបង្ហាញខ្លួនទាំង ២៩ ប្រកួតសំរាប់ក្រុមម្ចាស់ជើងឯក La Liga កាលពីរដូវកាលមុន ហើយនៅក្នុងចំណោមនោះ មានតែ ១០ ប្រកួតប៉ុណ្ណោះ ដែលគេអាចចាប់ផ្តើមនៅក្នុងជម្រើសដំបូង ។

Luka Jovic

មិនតែប៉ុណ្ណោះកីឡាករវ័យ ២២ ឆ្នាំរូបនេះ អាចចូលលេង ៩០ នាទីពេញតែមួយលើកគត់ អំឡុងជ័យជម្នះដោយលទ្ធផល ២-០ ទៅលើក្រុម Osasuna កាលពីខែកញ្ញាឆ្នាំមុន ខណ: Jovic នៅមិនទាន់អាចរកគ្រាប់បាល់បញ្ចូលទីបាននៅឡើយនោះទេ សម្រាប់រដូវកាលថ្មីនេះ ។

ហើយយ៉ាងណាមិញ Mayoral បាននិយាយថាអតីតម៉ាសុីនរកគ្រាប់បាល់របស់ក្រុម Eintracht Frankfurt រូបនេះ កាន់តែមានភាពខិតជិតក្នុងការចាកចេញពីទឹកដី Bernabeu ទៅហើយ អំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ខណ:រូបគេនិយាយនៅក្នុងបទសម្ភាសផ្លូវការជាមួយក្រុម Roma ថា ៖ “ បន្ទាប់ការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីជាមួយ Real Madrid ខ្ញុំចង់ចាកចេញពីក្លឹបឲ្យឆាប់រហ័សបំផុត ប៉ុន្តែ Zidane ចង់អោយខ្ញុំនៅបន្ត” ។

Borja Mayoral

គេបន្តទៀតថា ៖ ” ខ្ញុំបានប្រាប់គាត់ថាខ្ញុំត្រូវតែចាកចេញ ដើម្បីទទួលបានឱកាសលេងបន្ថែមទៀត ។ ខ្ញុំគិតថាក្លឹបបានស្តាប់តាម Zidane ហើយនោះជាមូលហេតុដែលពួកគេចង់ឲ្យលក់ Jovic ចេញច្រើនជាង ” ។

Borja Mayoral

តែទោះជាយ៉ាងណាក្រោយពីមានការលើកឡើងបែបនេះ លោក Zidane បានចេញមុខឆ្លើយតបវិញភ្លាមៗ ដោយបញ្ជាក់ថា ៖ ” Jovic គឺជាកីឡាកររបស់ក្លិប Real Madrid ។ ខ្ញុំចង់ឲ្យ Jovic នៅទីនេះ ។ មានមនុស្សជាច្រើនអាចបង្ហាញពីយោបល់របស់ពួកគេ ហើយពួកគេមានសិទ្ធិក្នុងការនិយាយ ។ យើងត្រូវរស់នៅជាមួយការពិត ។ ប៉ុន្តែ Jovic គឺជាកីឡាកររបស់ Real Madrid ” ៕

ប្រភព: Allfootball 

អានអត្ថបទបន្ទាប់៖ តិចអត់ដឹង! Ronaldo ធ្លាប់បង្ហើបឈ្មោះកីឡាករម្នាក់ ដែលខ្លួនមិនចង់ជួបនៅលើទីលានប្រកួត

តារាឆ្នើម Cristiano Ronaldo បានដាក់ឈ្មោះអតីតកីឡាករក្រុមតោខៀវ Chelsea ម្នាក់ ថាជាគូប្រជែងដ៏លំបាកបំផុត ដែលរូបគេមិនធ្លាប់ជួបប្រទះអំឡុងអាជីពដ៏ជោគជ័យបំផុតមួយរបស់ខ្លួន ។

ជាក់ស្តែង Ronaldo បានចំណាយពេល ៦ រដូវកាល នៅឯក្លិបបិសាចក្រហម Manchester United ដោយបានឈ្នះពានរង្វាន់ Premier League ចំនួន ៣ លើក រួមទាំង FA Cup និង Champions League ផងដែរ មុនពេលចូលរួមជាមួយក្រុម Real Madrid ក្នុងឆ្នាំ ២០០៩ ។

Cristiano Ronaldo

ហើយយ៉ាងណាមិញតារាកំពូលរបស់ព័រទុយហ្គាល់រូបនេះ បានបង្ហើបឱ្យដឹងថាគេធ្លាប់បានប្រឈមមុខជាមួយកីឡាករគូប្រជែងដ៏លំបាកបំផុតមួយ នៅពេលដែលខ្លួនកំពុងប្រកបអាជីពនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ។

Cristiano Ronaldo , Ashley Cole

មិនតែប៉ុណ្ណោះដោយនិយាយទៅ  Coach Mag ខ្សែប្រយុទ្ធក្រុម Juventus រូបនេះ បានធ្វើការកោតសរសើរចំពោះអតីតខ្សែការពារក្រុម Arsenal និង Chelsea លោក Ashley Cole ថាជាគូប្រជែងដ៏ស្វិតស្វាញបំផុត ។

Cristiano Ronaldo , Ashley Cole

លើសពីនេះ Ronaldo បានបញ្ជាក់ថា ៖ “ ច្រើនឆ្នាំមកនេះខ្ញុំមានការប្រប្រកួតប្រជែងដ៏អស្ចារ្យជាច្រើន ជាមួយ Ashley Cole ។ គាត់មិនឱ្យអ្នកដកដង្ហើមបានស្រួលមួយវិនាទីណាឡើយ ។ គាត់ជាកីឡាករដែលមានកេរ្តិ៍ឈ្មោះដ៏អស្ចារ្យម្នាក់ នៅពេលដែលគាត់ឈានដល់កំរិតកំពូល គាត់លឿន ហើយពិបាកក្នុងការដណ្តើមយកបាល់ពីគាត់ ។ អ្នកបានដឹងថាវានឹងមិនមែនជាការប្រកួតងាយស្រួលនោះទេ ពេលដែលប្រឈមមុខជាមួយគាត់ ” ៕

ប្រភព: Sportbible