អត់ឲ្យ Juve យក Ramsey ស្រួលៗទេ ខណ:ក្លឹបកំពូលៗពីរទៀតនៅអឺរ៉ុបត្រៀមចាំបិទផ្លូវ

កីឡាករ Aaron Ramsey នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពបាល់ទាត់នាពេលឆាប់ៗនេះ ខណ:ការផ្ទេរទៅកាន់ក្រុម Juventus មើលទៅហាក់ដូចជានៅឆ្ងាយទៀត ចំពេលដែលមិត្តរួមជាតិកីឡាករ Gareth Bale ក៏ចង់ឲ្យខ្សែបម្រើរូបនេះផ្ទេរមកកាន់ទឹកដីអេស្ប៉ាញផងដែរ ។

គួរបញ្ជាក់ថា Ramsey និងក្រុម Arsenal មិនមានកិច្ចសន្យាថ្មីណាមួយត្រូវបានធ្វើឲ្យនោះទេ ខណ:កិច្ចសន្យាចាស់របស់គេនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ដែលនោះមានន័យថាខ្សែបម្រើសញ្ជាតិវេលស៍រូបនេះនឹងត្រូវដើរចេញពីក្លឹបដោយគ្មានតម្លៃខ្លួន ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ថ្មីៗបានលើកឡើងថា Ramsey កំពុងតែស្ថិតនៅលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយ Juventus ប៉ុន្តែសារព័ត៌មាន BBC បានរាយការណ៍ថាគោលដៅរបស់ Ramsey នៅរដូវក្តៅនេះគឺនៅឆ្ងាយពីស្ថានភាពជាក់ស្តែង ខណ:ក្រុម PSG និង Real Madrid ក៏កំពុងប្រឹងប្រែងខ្លាំងសម្រាប់ការចុះហត្ថលេខាលើកីឡាកររូបនេះផងដែរ ។

លើសពីនេះវាត្រូវបានគេយល់ថាក្លឹប PSG គឺជាជម្រើសដ៏ល្អមួយសម្រាប់ Ramsey ខណៈដែលមិត្តរួមជាតិ Gareth Bale ចង់ភ្ជាប់ទំនាក់ទំនងជាមួយខ្សែបម្រើរូបនេះឲ្យផ្ទេរមកលេងនៅឯក្លិប Real Madrid ផងដែរ ៕

ប្រភព៖ Foxsports

 

មតិយោបល់