អត់​ទាន់​ចប់​ទេ! Juventus ត្រូវ​ប្រឈម​នឹង​ប្រកួត​សំខាន់​មួយ​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ

ក្លឹប Juventus បាន​ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Man Utd ក្នុង​លទ្ធផល ២-១ នៅ​ទឹក​ដី​ខ្លួន​ឯង ពោល​គឺ​ជា​កំណត់ត្រា​ដ៏​អាក្រក់​មួយ​ដែល​ខកខាន​មួយ​ជិត ២ ទសវត្សរ៍។ ​គ្រាប់​បាល់​របស់ Ronaldo មិន​អាច​ស្រោចស្រង់​យក​ពិន្ទុ​ឲ្យ Juve នៅ​ពូល H បាន​ទេ ពោល​គឺ​ត្រូវ​ស្ទង់​មើល​មួយ​ប្រកួត​ក្រោយ​ទៀត ដើម្បី​សម្រេច​ការ​កក់​កៅអី​ទៅ​វគ្គ ១៦ ក្រុម។

ប៉ុន្តែ​ការ​ប្រកួត​សំខាន់​របស់​ក្រុម​សេះ​បង្កង់​នៅ​សល់​មួយ​ទៀត​នា​អំឡុង​ចុង​សប្តាហ៍​នេះ ពោល​គឺ​ត្រូវ​ជួប​ក្រុម​ខ្លាំង​នៅ Serie A ក្លឹប AC Milan ដែល​បច្ចុប្បន្ន​ឈរ​ចំណាត់​ថ្នាក់​ទី ៤ ក្នុង​ក្របខ័ណ្ឌ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ​១២ ខែ ​វិច្ឆិកា​ត្រូវ​នឹង​ម៉ោង ០២:៣០ នាទី​រំលង​អាធ្រាត្រ។

ប្រកួត​នៅ​ទឹក​ដី San Siro របស់ AC លើក​នេះ បើ Juve អាច​ទទួល​ជ័យជម្នះ​ទៀត​នោះ វា​នឹង​រាប់​បញ្ចូល​ជា​កំណត់ត្រា​មិន​ដែល​ចាញ់​ជា​បន្ត​ទៀត​សម្រាប់​ប្រកួត​ក្នុង​លីគ​ហើយ​មាន ៣៤ ពិន្ទុ​វ៉ា​ដាច់​ក្រុម​ណា​ទាំង​អស់ ខណៈ Milan ក៏​អាច​នឹង​ប្រែប្រួល​ឬ​ធ្លាក់​មក​លេខ ៥ ស្រប​ពេល​ Lazio កំពុង​តាម​យ៉ាង​ប្រកិត​នៅ ២១ ពិន្ទុ​ស្មើ។

មតិយោបល់