អត់​ពី Ronaldo/Messi ទៅ ជើង​ថ្មី​ប៉ុន្មាន​រូប​នេះ​ មាន​សមត្ថភាព​អាចប្រជែង​ពាន Ballon d’Or

កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ជា​ច្រើន​រូប​បាន​នឹង​កំពុង​សម្រិតសម្រាំង​ស្វែងរក​ភាព​ជោគជ័យ​របស់​ខ្លួន ក្នុង​ការ​ជំនួស​តំណែង​រៀមច្បង​នា​ថ្ងៃ​ខាង​មុខ។ សព្វថ្ងៃ Ronaldo/Messi នៅ​តែ​បន្ត​ឈរ​ឈ្មោះ​ជា​តារា​ឆ្នើម​លេច​ធ្លោ​បំផុត​ក្នុង​លោក ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​អ្នក​ទាំង​ពីរ​អាច​នឹង​ចូល​និវត្តន៍ ហើយ​បេក្ខភាព​ប្រជែង​ពាន Ballon d’Or ក៏​នឹង​មាន​ការ​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ។

តាម​ការ​លើក​ឡើង​ពី​កីឡាករ​វ័យ ១៨ ឆ្នាំ​មួយ​រូប Vinicius Junior កន្លង​ទៅ ទើប​តែ​បញ្ជាក់​ថា​ខ្លួន​អាច​នឹង​កាន់​ពាន Ballon d’Or ក្នុង​វ័យ ២៥ ឬ ២៦ ឆ្នាំ។ យ៉ាងណាមិញ​ក៏​មាន​បេក្ខភាព​ឯ​ទៀត​ដែល​ឈរ​ភាគរយ​ខ្ពស់​ដូច​ខាង​ក្រោម៖

  • Kylian Mbappe (២១ ឆ្នាំ)
  • Ousmane Dembele (២១ ឆ្នាំ)
  • Jadon Sancho (២០ ឆ្នាំ)
  • Frenkie de Jong (២១ ឆ្នាំ)
  • Marcus Rashford (២១ ឆ្នាំ)
  • Leroy Sane (២៣ ឆ្នាំ)
  • Marco Asensio (២៣ ឆ្នាំ)

ប្រភព: Marca