អត់​លាក់បាំង! Jamie ថា​កីឡាករ United មួយ​រូប​គ្មានឡើង​ជើង​ទេ​អំឡុង​ពេល Solskajer ដឹកនាំ

កីឡាករ​ចូល​និវត្តន៍ Jamie Redknapp បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច្នោះ​ថា​ខ្សែ​ប្រយុទ្ធ Romelu Lukaku ​គឺ​ជា​កីឡាករ United តែ​មួយ​រូប​គត់ ដែល​គ្មាន​ការ​ពង្រឹង​និង​ភាព​ល្អ​ប្រសើរ​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​បណ្តោះ​អាសន្ន Ole Guunar Solskjaer។


១១ ប្រកួត​ដឹកនាំ​ដោយ​អតីត​កីឡាករ​នៅ Man Utd (Solskjaer) បាន​ឈ្នះ ១០ ស្មើ ១ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ វ៉ៃ​បាន​កំណត់ត្រា​ចាស់​របស់​លោក Jose Mourinho ដែល​ដឹកនាំ​មិន​បាន​ល្អ​នា​អំឡុង​ដើម​រដូវ​កាល ២០១៨/១៩។ បច្ចុប្បន្ន​ឆ្មក់​មក​តំណែង​លេខ ៤ នៅ​តារាង Premier League ឈរ​លើ​ Arsenal និង Chelsea។

ថ្លែង​ប្រាប់ Sky Sports លោក Redknapp ប្រាប់​ថា៖ “កីឡាករ​មួយ​រូប​ដែល​ប្រហែល​ជា​មិន​មាន​សំណាង​គឺ Romelu Lukaku ព្រោះ​ត្រង់​ថា​គាត់​មិន​ទទួល​បាន​ឱកាស​ពី​លោក Ole ​ដោយ​ខណៈ​គ្រប់គ្នា​គេ​កំពុង​ហោះហើរ Lukaku បែរ​ជា​ត្រូវ​របួស​ពេល Solskjaer មក​ដឹកនាំ​ដំបូង”។

លោក​បន្ត៖ “ផ្ទុយ​ទៅ​វិញ​វា​ជា​រឿង​ល្អ​សម្រាប់ Marcus Rashford និង Jesse Lingard ដែល​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ប្រសើរ​នៅ Man Utd ដោយ​ពួក​គេ​មើល​ទៅ​ធ្វើ​បាន​ល្អ​ល្អ​ជាង Lukaku”។ បញ្ជាក់​ថា United នឹង​ត្រូវ​តតាំង PSG នា​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ពុធ​នេះ​វេលា​ម៉ោង ០៣:០០ នាទី​យប់។

គួរបញ្ជាក់ថាប្រកួតដ៏ជក់ចិត្តនេះនឹងមានការផ្សាយផ្ទាល់លើ ផេក 2M CAMBODIA  & CTS/ Sports ផងដែរ។ សូមចុច See First ដើម្បីទទួលបានព័ត៌មាន និង​ ការផ្សាយផ្ទាល់ការប្រកួត បានរហ័ស និង ទាន់ពេលវេលា៕

ប្រភព: Metro

មតិយោបល់