អបអរ​លោក​បង​ក្បាល​ធំ Isco ឈាន​ចូល​វ័យ ២៧ ឆ្នាំ​ហើយ តោះមកសរុបពានដែលលោកបានឈ្នះ

២១ មេសា ឆ្នាំ ១៩៩២ គឺ​ជា​ថ្ងៃ​ចាប់​កំណើត​របស់ Isco Alarcon ដែល​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ចាប់​ប្រលូក​ចេះ​លេង​បាល់ទាត់​តាំង​តែ​ពី​អាយុ ៥ ឆ្នាំ ដោយ​លេង​នៅ​ក្លឹប PDM Benalmadena ​មុន​ផ្លាស់​មក​ថ្នាល​យុវជន Valencia នា​ឆ្នាំ ២០០៦។

កីឡាករ​ទើប​ឈាន​ដល់​វ័យ ២៧ ឆ្នាំ​ថ្មីៗ​នេះ ធ្លាប់​លេង​ឲ្យ Valencia និង Malaga មុន​ផ្លាស់​មក​ទ្រនំ​យក្ស​ Real Madrid នា​ឆ្នាំ ២០១៣។ នាម​ជា​ខ្សែ​បម្រើ​លេច​ធ្លោ​មួយ​រូប Isco រក​បាន ៣៥ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ១៧៨ លើក​នៅ​លីគ​សម្រាប់​ស្តេច​ស។

សរុប​ពាន​រង្វាន់​ដែល Isco ធ្លាប់​បាន​ឈ្នះ​កន្លង​មក​មាន​ដូច​ខាង​ក្រោម៖

  • LaLiga ១ លើក
  • Copa del Rey ១ លើក
  • Golden Boy
  • Club World Cup ៤ លើក
  • UEFA Super Cup ៣ លើក
  • UCL ៤ លើក

មតិយោបល់