អបអរ! កម្ពុជាឈរដាច់គេជាក្រុមមានអ្នកទស្សនានៅកីឡដ្ឋានច្រើនបំផុតនៅជុំដំបូង

កម្ពុជា​បាន​យក​ឈ្នះ​ប៉ាគីស្ថាន​នៅ​លទ្ធផល ៤-១ ​មាន​ឱកាស​ឆ្លង​ផុត​ទៅ​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ជុំ​ទី ២ នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅ​កាតា។

យ៉ាងណាមិញ​ក្រៅ​ពី​ជ័យជម្នះ​ដ៏​អស្ចារ្យ​នេះ​ហើយ ទៀត​សោត​ក្រុម​គោព្រៃ​ក៏​បាន​បង្កើត​នៅ​កំណត់ត្រា​មួយ​តាម​រយៈ​ការ​ប្រមូលផ្តុំ​នៅ​អ្នក​ទស្សនា​ក្នុង​កីឡដ្ឋាន​ច្រើន​ជាង​បណ្តា​ក្រុម​ណា​ទាំង​អស់​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ដំបូង​នេះ។

ក្នុង​នោះ​កីឡដ្ឋាន ៣ ទទួល​បាន​អ្នក​ទស្សនា​ផ្ទាល់​ច្រើន​ដាច់​គេ​មាន​ដូច​ខាង​ក្រោម៖

  • កីឡដ្ឋាន​អូឡាំពិច ​ជំនួប​កម្ពុជា-ប៉ាគីស្ថាន​មាន​អ្នក​ទស្សនា​ ៣៣ ៧០៦ នាក់
  • កីឡដ្ឋាន Hassanal Bolkiah ​ជំនួប​ប្រុយណេ-ម៉ុងហ្គលី មាន​អ្នក​ទស្សនា​ ១៧ ២១០ នាក់
  • កីឡដ្ឋាន Bukit Jalil ​ជំនួប​ទីម័រ​ខាង​កើត-ម៉ាឡេស៊ី មាន​អ្នក​ទស្សនា ១២ ៧៧៦ នាក់

ប្រភព: Aseanfootballnews