អបអរ! FIFA Ranking របស់កម្ពុជាឡើង ៤ លេខទៀតហើយ ក្រោយទម្លាក់ប៉ាគីស្ថាននៅដីកាតា

ក្រោយ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​នៅ​វគ្គ​ជម្រុះ​បឋម​ជុំ​ទី ១ ​ទៅ​មើល​ចំណាត់ថ្នាក់ FIFA Ranking របស់​កម្ពុជា​មក​ទល់​ពេល​ចុង​ក្រោយ​នេះ​ឡើង​មក​កាន់​លេខ ១៦៩ ហើយ ពោល​គឺ​ឡើង ៤ លេខ​បន្ថែម​ទៀត ធៀប​នឹង​កាល​ទើប​បញ្ចប់​ជើង​ទី ១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ស្រប​ពេល​វៀតណាម​នៅ​តែ​ជា​ខ្លា​ក្នុង​តំបន់​អាស៊ាន ដែល​ឈរ​លេខ ៩៦ ឡើង​ពីរ​លេខ​បន្ថែម​ទៀត បន្ទាប់​ពី​ឈរ​ជើង​ឯក​រង​នៅ​ពាន​រង្វាន់ King’s Cup ស្រប​ពេល​ម្ចាស់​ផ្ទះ​ថៃ​ចុះ​ពីរ​លេខ មក​កាន់ ១១៦ រី​ឯ​ហ្វីលីពីន​លេខ ១២៦ និង​មីយ៉ាន់ម៉ា​លេខ ១៣៨។

ការ​កើន​ខ្ពស់​បង្អស់​នៅ​ការ​អាប់ដែត​ចុង​ក្រោយ​នេះ​គឺ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ដោយ​កើន​បាន ៩ លេខ មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៥៩ ​ស្របពេល​ឥណ្ឌូណេស៊ី ១៤០ និង​សិង្ហបុរី ១៦២។

ប្រភព: FoxSportAsia