អភូតហេតុ​កើត​ឡើង​បាន​ទេ? នេះ Messi អាច​នឹង​ត្រូវ​ប៉ះ Ronaldo នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL

រវាង​ក្រុម Barcelona និង Juventus កំពុង​ឈរ​លើ​ភាគរយ​រៀងខ្លួន ថា​នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League បន្ទាប់​ពី​ការ​ប្រកាស​នូវ​គូ​ត្រូវ​ប៉ះ​គ្នា​នា​វគ្គ ៨ ក្រុម​ចុង​ក្រោយ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។

ដោយ​សម្រាប់ Juventus នឹង​ត្រូវ​ជួប​ Ajax ខណៈ Barcelona ត្រូវ​ជួប Manchester United ក្នុង​ករណី​នេះ​ក្រុម​ទាំង​ពីរ​នឹង​មិន​អាច​ប៉ះ​គ្នា​វគ្គ​បន្ទាប់​បាន​ឡើយ ទោះ​បី​អាច​យក​ជ័យជម្នះ​នៅ​វគ្គ ៨ ក្រុម​ក៏​ដោយ។ ហេតុផល​ត្រង់​ថា​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ពុំ​មាន​ការ​ចាប់​ឆ្នោត​អ្វី​ទេ ដោយ​ UEFA កំណត់​ឲ្យ​គូ​ទី​មួយ​ដែល​ឈ្នះ​ត្រូវ​ជួប​គូ​ទី​បី ខណៈ​ក្រុម​ដែល​ឈ្នះ​នៃ​គូ​ទី​ពីរ​ត្រូវ​ជួប​គូ​ទី​បួន។

បើ​យើង​គិត​កាន់​តែ​ឆ្ងាយ រវាង​ក្រុម​ទាំង​ពីរ​អាច​ឆ្លង​ផុត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ទៀត នោះ ១០០ ភាគរយ Lionel Messi នឹង​ត្រូវ​តតាំង​គ្នា​ជាមួយ Cristiano Ronaldo នៅ​វគ្គ​ចុង​បញ្ចប់​នៃ​ពាន UCL ពោល​គឺ Juventus នឹង​ត្រូវ​ប៉ះ Barcelona។

រំឭក​ថា​រវាង​អ្នក​ទាំង​ពីរ​ធ្លាប់​តតាំង​គ្នា​នៅ UCL បី​លើក​រួច​មក​ហើយ ដោយ​មាន​ពីរ​លើក​គ្រា​ Ronaldo លេង​ឲ្យ Real Madrid និង​មួយ​លើក​ផ្សេង​ទៀត​អំឡុង​លេង​ឲ្យ Man Utd។ ជា​លទ្ធផល​កាល​ពី​រដូវ​កាល ២០០៧/០៨ ក្លឹប Barcelona បាន​ចាញ់ Man Utd ប៉ុន្តែ Messi បាន​វាយបក​វិញ​នៅ​ឆ្នាំ ២០០៩ អំឡុង​ Real ប៉ះ Barca នៅ​ទីក្រុង Rome វគ្គ​ផ្តាច់ព្រ័ត្រ និង​មួយ​ជើង​ទៀត​នៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ​យក​ឈ្នះ​នៅ​ឆ្នាំ ២០១១។​​

ប្រភព: Marca

មតិយោបល់