អរមិនស្ទើ! កីឡាករគោលដៅ Man Utd ម្នាក់ ប្រាប់ក្លឹបបច្ចុប្បន្នរបស់គេថា ចង់ផ្ទេរមក Old Trafford រដូវកាលក្រោយ

ក្រុម Manchester United ហាក់ទទួលបានឱកាសធំមួយ ដើម្បីធ្វើការចុះហត្ថលេខាលើកីឡាករ Aaron Wan-Bissaka ខណៈដែលខ្សែការពាររូបនេះបានប្រាប់ក្លឹប Crystal Palace របស់គេថាចង់ផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford នៅរដូវកាលក្រោយនេះ ។

ជាក់ស្តែងបើយោងតាមសារព័ត៌មាន Sportsmail បានបង្ហាញឱ្យដឹងកាលពីថ្ងៃចន្ទថាលោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹករបស់ក្លឹប Man Utd បានដាក់ចិត្តដាក់កាយលើកីឡាករ Wan-Bissaka បើទោះបីជាបានការដេញថ្លៃមួយមានតម្លៃរហូតដល់ 40 លានផោនក្តី ។

លើសពីនេះយោងតាមប្រភពព័ត៌មានពី The Sun ក៏បានឱ្យដឹងផងដែរថាតារាឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេសវ័យក្រោម 21 ឆ្នាំរូបនេះក៏មានចំណាប់អារម្មណ៍ចង់ផ្ទេរចូលទឹកដី Old Trafford ផងដែរ ប៉ុន្តែមិនទាន់មានសំណើរផ្ទេរណាមួយត្រូវធ្វើឡើងនៅឡើយទេ ។

មិនតែប៉ុណ្ណោះ Man United ចំាបាច់ត្រូវស្វែងរកខ្សែការពារបន្ថែម ដើម្បីមកពង្រឹងជំហរបស់ក្រុម ខណ:ដែលកីឡាករ Matteo Darmian និង Antonio Valencia នឹងត្រូវចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ ៕

ប្រភព: Daily Mail