[អាប់ដែតថ្មី] United សង្ឃឹមក្រោម ១ ភាគរយនឹងឈ្នះពាន Champions League ខណៈ Juve…

យោង​តាម​ការ​អាប់ដែត​ទិន្នន័យ​ព្យាករណ៍​ចុង​ក្រោយ​បង្អស់​ពី FiveThirtyEight ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្លឹប Liverpool កំពុង​នាំ​មុខ​គេ​មាន​ភាគរយ​ខ្ពស់​បំផុត​នឹង​ឈ្នះ​ពាន Champions League នា​រដូវ​កាល ២០១៨/១៩ នេះ បន្ទាប់​ពី​យក​ឈ្នះ Porto ២-០ នា​ជើង​ទី ១។

ការ​ប្រកួត​ជើង​ទី​ពីរ​កៀក​នឹង​ជិត​មក​ដល់​នា​ពាក់​កណ្តាល​សប្តាហ៍​នេះ ដែល​ទាំង ៤ គូ​ត្រូវ​តតាំង​សងសឹក​គ្នា​ស្វែងរក​អ្នក​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​គិត​ត្រឹម​បច្ចុប្បន្ន​គឺ​មាន​តែ Liverpool និង Barcelona ប៉ុណ្ណោះ​មាន​ភាគរយ​ខ្ពស់​បំផុត​ដល់​ទៅ​ជាង ៩០ ភាគរយ​អាច​ឆ្លង​ផុត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នេះ។

ជា​ភាគរយ​រួម CamboTrends ធ្វើ​ការ​លម្អិត​ដូច​ខាង​ក្រោម៖

  • Liverpool ឆ្លង​វគ្គ​នេះ​ផុត ៩៦ ភាគរយ | ឈ្នះ​ពាន ២៩ ភាគរយ
  • Barcelona ឆ្លង​វគ្គ​នេះ​ផុត ៩១ ភាគរយ | ឈ្នះ​ពាន ២៧ ភាគរយ
  • Man City ឆ្លង​វគ្គ​នេះ​ផុត ៥០ ភាគរយ | ឈ្នះ​ពាន ២៣ ភាគរយ
  • Tottenham ឆ្លង​វគ្គ​នេះ​ផុត ៥០ ភាគរយ | ឈ្នះ​ពាន ៨ ភាគរយ
  • Juventus ឆ្លង​វគ្គ​នេះ​ផុត ៥៨ ភាគរយ | ឈ្នះ​ពាន ៧ ភាគរយ
  • Ajax ឆ្លង​វគ្គ​នេះ​ផុត ៤២ ភាគរយ | ឈ្នះ​ពាន ៦ ភាគរយ
  • Man Utd ឆ្លង​វគ្គ​នេះ​ផុត ៩ ភាគរយ | ឈ្នះ​ពាន ក្រោម ១ ភាគរយ
  • Porto ឆ្លង​វគ្គ​នេះ​ផុត ៤ ភាគរយ | ឈ្នះ​ពាន ក្រោម ១ ភាគរយ

ប្រភព: FiveThirtyEight