អ្នកគាំទ្រ ស្រងាកចិត្ដ ក្រោយឃើញស្ថិតិដឹកនាំក្រុម ៤៧ប្រកួតចុងក្រោយរបស់ Wenger និង Emery សំរាប់ Arsenal

សំរាប់ការប្រកួតបរាជ័យរបស់ក្រុម Arsenal ទល់នឹង Sheffield United បានរារាំងមិនឲ្យគ្រូបង្វឹកបច្ចុប្បន្នរបស់ Arsenal តាមស្មើកំណត់ត្រារបស់លោក Arsene Wenger សំរាប់ការដឹកនាំ៤៧ប្រកួតចុងក្រោយនៅ Premier League។

គ្រាប់បាល់របស់ Lys Mousset បានផ្ដល់ជ័យជំនះទៅដល់ក្រុម Sheffield ទៅលើក្រុមកាំភ្លើងធំ ហើយធ្វើឲ្យក្រុមដែលដឹកនាំដោយលោក Unai Emery ធ្លាក់មកកាន់លេខ៥ក្នុងតារាង លីគកំពូលអង់គ្លេស។

Mesut Ozil និង Hector Bellerin មិនមានអវត្តមាននៅក្នុងការប្រកួតនោះទេ ខណៈដែលកីឡការចំណូលថ្មី Nicolas Pepe មិនអាចរកគ្រាប់បាល់បាន ពីការកាត់យ៉ាងល្អរបស់ Sead Kolasniac ក្រោយការលេងសំរុក counter-attack។

Arsenal អាចនឹងឈានមកកាន់លេខ៣ ហើយមានគំលាតតែ១ពិន្ទុប៉ុណ្ណោះពី Manchester City បើពួកគេទទួលបានជ័យជំនះក្នុងការប្រកួតនោះ ប៉ុន្ដែលទ្ធផលមិនល្អដូចការរំពឹងទុកនោះទេ។

ក្រោយចប់ការប្រកួតនៅក្នុងជុំទី៩នៅ EPL, Bleacher Report បានធ្វើការប្រៀបធៀបស្ថិតិដឹកនាំក្រុម Arsenal រវាងលោក Emery ទៅនឹង លោក Wenger សំរាប់៤៧ប្រកួតចុងក្រោយ។

សំរាប់ស្ថិតិគ្រូបង្វឹកទាំង២រូប នៅក្នុង៤៧ប្រកួតចុងក្រោយ លោក Emery ដឹកនាំ Arsenal ឈ្នះបាន ២៥ប្រកួត ខណៈដែលអតីតគ្រូបង្វឹកសញ្ជាតិបារាំងដឹកនាំឈ្នះ ២៦ប្រកួត។

លើសពីនេះទៅទៀត Arsenal រកគ្រាប់បាល់បាន៩០គ្រាប់ និងរបូត ៥៩គ្រាប់ កាលលោក Wenger នៅដឹកនាំ ហើយសំរាប់លោក Emery ពួកគេរកបានតែ ៨៦គ្រាប់ប៉ុណ្ណោះ ហើយរបូត ៦៣គ្រាប់។ ចំណែក clean sheet វិញ លោក Wenger ដឹកនាំក្រុមមិនឲ្យគូប្រកួតទំលុះសំណាញ់ទីបាន ១៧ប្រកួត ប៉ុន្ដែលោក Emery បានតែ ១០ប្រកួត៕

Nothing's changed.

Posted by Bleacher Report Football on Tuesday, October 22, 2019