អ្នកចាត់ការថ្មី Real Madrid បំបែកកំណត់ត្រាថ្មី សូម្បីតែ Zidane ក៏មិនធ្លាប់សម្រេចបាន

អ្នកចាត់ថ្មីលោក Santiago Solari នៅតែបន្តការចាប់ផ្តើមរបស់ខ្លួនជាមួយនឹងជ័យជម្នះដោយលទ្ធផល 5-0 ទល់នឹងក្រុម Viktoria Plzen  នៅក្នុងក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃពុធកន្លងទៅ ។

 

ជាក់ស្តែងក្រោយពីបានដឹកនាំក្រុម Real Madrid ឲ្យទទួលជ័យជម្នះដោយលទ្ធផល 4-0 លើក្រុម Melilla  ក្នុងពាន Copa del Rey គ្រូបង្វឹកលោក Solari ក៏បានបន្តដឹកនាំក្រុមរបស់ខ្លួនទទួលជ័យជម្នះ 2-0 លើក្រុម Valladolid ផងដែរក្នុងក្របខណ្ឌ La Liga  ។

យ៉ាងណាមិញលោក  Solari  បានក្លាយជាគ្រូបង្វឹកទីពីរនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប Real Madrid ដែលដឹកនាំក្រុមបីប្រកួតដំបូងដោយមិនឲ្យរបូតគ្រាប់បាល់  បន្ទាប់ពីអតីតគ្រូបង្វឹកលោក Luis Carniglia ក្នុងឆ្នាំ 1957 ៕

ប្រភព: Goal

 

មតិយោបល់