អ្នកចាំទីឆ្នើមព័រទុយហ្គាល់ សង្គ្រោះប៉េណាល់ទី៥លើក ជួយអោយ Wolves យកឈ្នះ City លើកពាន EPL អាស៊ី

ការបង្ហាញទម្រង់លេងដ៏ល្អរបស់អ្នកចាំទី Rui Patricio បានជួយអោយក្រុម Wolves យកឈ្នះ Manchester City ៣-២ សំរាប់ការស៊ុតបាល់១១ម៉ែត្រកាត់សេចក្ដី ក្នុងការប្រកួតពាន Premier League Asia Trophy។

អ្នកចាំទីរូបនេះ សង្រ្គោះបាល់ប៉េណាល់ទីបាន ៥ដង និង បង្ហាញទម្រង់លេងយ៉ាងល្អ សំរាប់ការប្រកួតរយៈពេល៩០នាទី បើទោះបីជារូបគេមានបញ្ហារបួសនៅលើផ្ទៃមុខក្ដី។

Man City បានគ្រប់គ្រងការប្រកួតនៅក្នុងតង់ទី១ ហើយទទួលបានបាល់ប៉េណាល់ទី នៅនាទីទី២០ បន្ទាប់ពីកីឡាករ Adama Traore បានបង្កកំហុសទៅលើ Leroy Sane ប៉ុន្ដែ Raheem Sterling បានស៊ុតបាល់នោះទៅប៉ះនឹងរបារទី៕