អ្នកចាំទីដៃទី១ Juventus បង្ហើបថា Ronaldo ជូនកាដូធំដល់មិត្តរួមក្រុមទាំងអស់ ក្រោយទទួលបានកាតក្រហមឆ្នាំមុន

Cristiano Ronaldo បានទិញកុំព្យូរទ័រប្រភេទលើតុ iMac ឱ្យកីឡាករនៅក្នុងក្រុម Juventus ទាំងមូលជាការសុំអភ័យទោស បន្ទាប់ពីខ្សែប្រយុទ្ធជនជាតិព័រទុយហ្គាល់រូបនេះ ទទួលបានកាតក្រហម ក្នុងការប្រកួតទល់នឹង Valencia នេះបើតាមការបង្ហើបឱ្យដឹងពីមិត្តរួមក្រុមសេះបង្កង់ Wojciech Szczesny។

នៅក្នុងថ្ងៃបង្ហាញខ្លួនលើកដំបូងសម្រាប់ Old Lady នៅ UEFA Champions League ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ ឈរសម្រក់ទឹកភ្នែកបន្ទាប់ពីទទួលបានកាតក្រហម បន្ទាប់ពីបានបោចសក់គូប្រកួតគឺខ្សែការពារ Jeison Murillo របស់ Valencia។

ក្រុម Juventus ដែលកាលនោះដឹកនាំដោយលោក Massimiliano Allegri ទទួលបានជ័យជម្នះនៅក្រៅដីដោយលទ្ធផល ០-២ ប៉ុន្ដែ Ronaldo ត្រូវខកខានចូលលេងប្រកួតបន្ទាប់ក្រោយរងពិន័យ។

តាមវិន័យដែលបានកំណត់ដោយលោក Allegri ចំពោះកីឡាកររូបណាដែលប្រព្រឹត្តកំហុស ត្រូវតែទិញកាដូជូនមិត្តរួមក្រុមជាការសូមអភ័យទោស។

ហើយអ្នកចាំទី Szczesny បានបង្ហើបថារូបគេ និងមិត្តរួមក្រុមដទៃទៀត ទទួលបាន iMac ម្នាក់មួយគ្រឿងជាកាដូលួងចិត្តពី Ronaldo។

អ្នកចាំទីជនជាតិប៉ូឡូញបាននិយាយថា៖ “មែនហើយ, យើងទាំងអស់គ្នាទទួលបាន iMac ម្នាក់មួយគ្រឿង។ វាត្រូវការពេលយូរដែរ ដោយសារគេមិនទទួលស្គាល់កាតក្រហម ហើយអះអាងថា គេមិនបានធ្វើអ្វីខុសនោះទេ។ វាត្រូវការពេល២ខែក្នុងការប្រកែកប្រណាំង ប៉ុន្ដែចុងក្រោយយើងទាំងអស់គ្នាទទួលបាន iMac”៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ ជើងចាស់ Ferdinand ទាយក្រុមដែល Declan Rice នឹងចូលរួមបើចាកចេញពី West Ham តែមិនមែន Man United

Rio Ferdinand បង្ហាញការយល់ឃើញថា ខ្សែបម្រើការពារ Declan Rice គួរផ្លាស់ទៅ Chelsea ជាង Manchester United បើចាកចេញពី West Ham United នៅរដូវក្ដៅខាងមុខនេះ។

កីឡាករដែលធ្លាប់លេងនៅឈុតថ្នាលរបស់ក្លិបតោខៀវ បានបង្ហាញទម្រង់លេងល្អ ក្រោមការដឹកនាំដោយលោក David Moyes ហើយទទួលបានឱកាសចូលលេងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស របស់លោក Gareth Southgate ផងដែរ។

ដោយសារទម្រង់លេងល្អរបស់កីឡាករវ័យ២១ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីអតីតក្លិបរបស់គេ ហើយគេត្រូវបានកំណត់ជាគោលដៅសំខាន់បំផុតក្នុងការនាំយកមកកាន់ទឹកដី Stamford Bridge នៅរដូវក្ដៅខាងមុខ។

ដោយឡែកក្រុមបិសាចក្រហម Manchester United ត្រូវបានបានរាយការណ៍ថា ក៏មានការចង់បានកីឡាកររូបនេះផងដែរ ខណៈក្លិបញញួរធំ បានកំណត់តម្លៃ៨០លានផោន បើចង់បានខ្សែបម្រើឆ្នើមរូបនេះ។

ប៉ុន្ដែអតីតខ្សែការពារក្រុមបិសាចក្រហមលោក Ferdinand យល់ថា Chelsea ជាក្លិបដែលមានសង្ឃឹមច្រើនជាង ក្នុងការនាំយក Rice មកចូលក្រុម។

លោក Ferdinand បាននិយាយថា៖ “ខ្ញុំមិនគិតថា គេនឹងចាកចេញនៅក្នុងការដោះដូរពេលនេះទេ។ ខ្ញុំគិតថាគេបន្ដស្នាក់នៅទីនោះដល់ចប់រដូវកាល។ គេនឹងចាកចេញនៅរដូវក្ដៅ ហើយខ្ញុំគិតថា ក្លិបដែលគេចង់ផ្លាស់ទៅគឺ Chelsea”៕

ប្រភព៖ talkSPORT