អ្នកចាំទីម្នាក់នៅ PL អះអាងថាខ្លួនជាអ្នកស៊ុតប៉េណាល់ទីល្អបំផុតប្រចាំក្រុម

អ្នកចាំទី Ederson របស់ Manchester City បាននិយាយទាំងមានទំនុកចិត្តថា រូបគេជាអ្នកស៊ុតប៉េណាល់ទីល្អបំផុត នៅក្នុងចំណោមកីឡាករក្នុងក្រុម។

ក្រុមមេឃខៀវ មិនទាន់មានលំនឹងចំពោះអ្នកស៊ុតបាល់១១ម៉ែត្រនៅក្នុងក្រុមនៅឡើយទេ ដោយកីឡាករ Gabriel Jesus, Raheem Sterling, Sergio Aguero, Ilkay Gundogan និង Kevin De Bruyne សុទ្ធតែស៊ុតប៉េណាល់ទីមិនបានល្អ ចាប់តាំងពីរដូវកាលមុន។

ហើយ De Bruyne ជាកីឡាករចុងក្រោយ ដែលធ្វើឱ្យខកខានការរកបាន៣ពិន្ទុ ពីការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ១-១ ទល់នឹងLiverpool នៅពេលដែលរូបគេ ស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេច កាលពីខែមុន។

Edison ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថា ជាកំពូលអ្នកចាំទីមួយរូប បានអះអាងថារូបគេមានសមត្ថភាពខ្ពស់ក្នុងការរ៉ាប់រងតួនាទី ជាអ្នកស៊ុតបាល់១១ម៉ែត្របានល្អបំផុតនៅក្នុងក្រុម។

អ្នកចាំទីប្រេស៊ីលរូបនេះបាននិយាយថា៖ “ខ្ញុំមិនបានហ្វឹកហាត់ហ្រ្វីឃីគច្រើនទេ។ ខ្ញុំបានហ្វឹកហាត់ស៊ុតប៉េណាល់ទី ហើយនៅពេលដែល ខ្ញុំនៅលេងឱក្លិប Ribeirao ខ្ញុំស៊ុតហ្វ្រីឃីគខ្លះៗ ប៉ុន្ដែវាគ្រាន់ជាអតីតកាលប៉ុណ្ណោះ”។

“នោះគ្រាន់ជាអតីតកាល ហើយយើងមានអ្នកដែលស៊ុតហ្វ្រីឃីគយ៉ាងល្អ។ ការស៊ុតប៉េណាល់ទី ខ្ញុំគឺជាអ្នកស៊ុតប៉េណាល់ទីល្អបំផុត ប៉ុន្ដែខ្ញុំមិនត្រូវបានជ្រើសរើសឱ្យស៊ុតវានោះទេ”៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ ប្រយុទ្ធ​គេ​ខ្លាំង! នេះ​ក្រុម ៥ នៅ​លីគ​កំពូល​អឺរ៉ុប រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​រដូវ​កាល​នេះ

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​នៅ​រដូវ​កាល ២០២០/២១ ​កំពុង​ធ្វើ​ព្យុះភ្លៀង​ខ្លាំង ហើយ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ក្រុម​នីមួយៗ​ក៏​បង្កើន​ការ​រក​គ្រាប់​បាល់​ជា​បន្តបន្ទាប់​ផង​ដែរ។

តើ​អ្នក​គិត​ថា​ក្រុម​ណា​មួយ​នៅ​លីគ​កំពូល​ទាំង ៥ ក្នុង​តំបន់​អឺរ៉ុប រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​គិត​មក​ត្រឹម ៣០ ភាគរយ​នៃ​រដូវ​កាល​នេះ? តោះ​ទៅ​តាមដាន​ឈ្មោះ​ក្រុម​ទាំង ៦៖

Liverpool
Liverpool

៥) ក្លឹប Real Sociedad ​ក្របខ័ណ្ឌ La Liga រក​បាន ២២ គ្រាប់
=៥) ក្លឹប Liverpool និង Chelsea ក្របខ័ណ្ឌ Premier League ​រក​បាន ២២ គ្រាប់

Chelsea

៣) ក្លឹប Inter Milan ​ក្របខ័ណ្ឌ Serie A រក​បាន ២៣ គ្រាប់
២) ក្លឹប Paris Saint-Germain ​ក្របខ័ណ្ឌ Ligue 1 រក​បាន​ ៣០ គ្រាប់
១) ក្លឹប Bayern Munich ​ក្របខ័ណ្ឌ Bundesliga រក​បាន ៣១ គ្រាប់៕