អ្នកទេសចរបរទេសពីររូប អាចនឹងត្រូវជាប់គុក១០ឆ្នាំ ក្រោយបាញ់ថ្នាំលើជញ្ញាំងប្រវត្តិសាស្ដ្ររបស់ថៃ

បាងកក៖ ភ្ញៀវទេសចរណ៍សញ្ជាតិអង់គ្លេស និង កាណាដា អាចនឹងប្រឈមមុខជាប់ពន្ធធនាគារ រយៈពេល១០ឆ្នាំ ក្រោយពីពួកគេបានបាញ់ថ្នាំនៅលើជញ្ជាំងបុព្វបុរស នៅភាគខាងជើងប្រទេសថៃ នេះបើយោងតាមសំដីរបស់ប៉ូលីសកាលពីថ្ងៃសុក្រនេះ។

វីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា Furlong Lee និង Brittney Lorretta Katherine Schneider ដែលមានវ័យ២៣ឆ្នាំដូចគ្នា បានបាញ់ថ្នាំនៅលើជញ្ជាំង  Tha Pae Gate នៅភាគខាងជើងនៃខេត្តឈៀងម៉ៃ ប្រហែលម៉ោង៤ទៀបភ្លឺកាលពីថ្ងៃព្រហស្បត្តិ៍។

ហើយបើតាមសំដីមេបញ្ជាការប៉ូលីសនៅតំបន់នោះ បាននិយាយថា អ្នកទេសចរណ៍ទាំងពីររូបនោះ ត្រូវបានឃុំឃាំង ក្រោយពីត្រូវបានចោទប្រកាន់ពីបទ បំផ្លិចបំផ្លាញកេរដំណែលដូនតា ដែលត្រូវប្រឈមមុខនឹងការជាប់ពន្ធធនាគាររយៈពេល១០ឆ្នាំ និង ពិន័យជាទឹកប្រាក់ ១លានបាត(ប្រមាន ៣ម៉ឺនដុល្លារ)។

គួររំលឹកថា ជញ្ជាំង Tha Pae Gate ជាជញ្ជាំងប្រវត្តិសាស្ដ្ររបស់ថៃ ដែលបានកសាងឡើងនៅក្នុងសត្សវត្សទី១៣ នៃគ.ស៕

ប្រភព៖ Yahoo News

មតិយោបល់