ឥត​លាក់បាំង​ Hazard ចេញ​មក​sទម្លាយ​ស្ថានភាព​នា​រដូវ​កាល​ដំបូង​នៅ Real Madrid

Eden Hazard ចំណូល​ថ្មី​របស់​ក្លឹប Real Madrid ​ដែល​ចាយ​ពេល​បាន​ជិត​មួយ​រដូវ​កាល​នៅ​ទឹកដី​អេស្ប៉ាញ បាន​ចេញ​មុខ​មក​បកស្រាយ​ឥត​លាក់លៀម​ថា​រដូវ​កាល​ដំបូង​របស់​ខ្លួន គឺ​ជា​រដូវ​កាល​ដ៏​អាក្រក់​មួយ ហើយ​ខ្លួន​នឹង​រង់ចាំ​ការ​វិនិច្ឆ័យ​ជាក់លាក់​នា​រដូវ​កាល​បន្ទាប់។

Eden Hazard
Eden Hazard

Hazard ញាំញី​ដោយសារ​បញ្ហា​របួស​ឥត​ឈប់ ដែល​រុញ​ឲ្យ​ការ​បង្ហាញ​ខ្លួន​សរុប​របស់​គេ ទើប​ធ្វើ​បាន ១០ ប្រកួត​និង​រក​បាន ១ គ្រាប់​គត់​នៅ LaLiga។

នា​កិច្ចសម្ភាសន៍​ជាមួយ RTBF អតីត​ខ្សែ​ប្រយុទ្ធ Chelsea និយាយ៖ “រដូវ​កាល​ដំបូង​របស់​ខ្ញុំ​នៅ Madrid គឺ​អាក្រក់​ខ្លាំង​ណាស់ តែ​ខ្ញុំ​នឹង​វិនិច្ឆ័យ​នៅ​រដូវ​កាល​បន្ទាប់​មួយ​ទៀត ដោយ​ខ្ញុំ​នៅ​សេសសល់​កុងត្រា ៤ ឆ្នាំ​បន្ថែម​ទៀត”។

Eden Hazard

លោក​បន្ត៖ “វា​ស៊ីសង​លើ​ខ្ញុំ​ក្នុង​ការ​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល​ក្នុង​ក្រុម​ទាំង​មូល​គឺ​ល្អ​ហើយ និង​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ​ផ្ទាល់”៕

ប្រភព៖ Marca