ឪពុករបស់ Aguero ប្រាប់ពីក្លឹបដែលកូនរបស់គាត់ អាចនឹងចូលរួម បើសិនចែកផ្លូវគ្នាពី Man City

ឪពុករបស់ Sergio Aguero បាននិយាយថា ខ្សែប្រយុទ្ធរបស់ក្រុម Manchester City រូបនេះ អាចនឹងទៅចូលរួមជាមួយនឹងក្លឹប  Independiente ក្នុងករណីដែលកីឡាកររូបនេះ ទទួលបានសំនើរពីក្លឹបអាហ្សង់ទីនមួយនេះ។

Aguero ចាប់ផ្ដើមអាជីពពីថ្នាលរបស់ក្លឹប Independiente ដោយបានលេងនៅឈុតយុវជន ចាប់តាំងពីអាយុ៩ឆ្នាំ។ ហើយនៅក្នុងឆ្នាំ ២០០៣ ដែលកាលនោះរូបគេទើបតែមានវ័យ ១៥ឆ្នាំ Aguero បានក្លាយជាកីឡាករ ដែលមានវ័យក្មេងបំផុតរបស់ក្លឹប ដែលបង្ហាញខ្លួន ក្នុងការប្រកួតនៅក្នុងក្រុមឈុតធំរបស់ក្លឹប។

ហើយឪពុករបស់ខ្សែប្រយុទ្ធវ័យ ក្រុមមេឃខៀវ បានទំលាយថា កូនរបស់គាត់អាចនឹង ត្រលប់ទៅចូលរួមជាមួយនឹងក្លឹប អតីតក្លឹបនៅអាហ្សង់ទីនដែលជាទឹកដីកំណើតសារជាថ្មី ប៉ុន្ដែភាគីទាំងសងខាង មិនទាន់បានចចារគ្នានៅឡើយទេ ប៉ុន្ដែគាត់មានជំនឿចិត្តថា Aguero នឹងត្រលប់ទៅលេងនៅទីនោះវិញនៅថ្ងៃណាមួយ​ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាកថា បច្ចុប្បន្ន Top Scorer ប្រចាំប្រវត្តិសាស្រ្ដរបស់ Man City ដែលបានផ្លាស់ពី Atletico Madrid មកចូលរួមជាមួយនឹងក្លឹបអង់គ្លេស តាំងពីឆ្នាំ ២០១១ មានសុពលភាពកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២១៕

ប្រភព៖ Goal

មតិយោបល់