ឪពុក Neymar ចេញមុខបញ្ជាក់ចំៗ ចំពោះការវិលត្រឡប់របស់កូនប្រុសខ្លួនទៅកាន់ក្រុម Barca វិញ

ឪពុករបស់កីឡាករ Neymar បានចេញមុខឆ្លើយតបអំពីពាក្យចចាមអារ៉ាម ដែលកូនប្រុសរបស់គាត់ចង់វិលត្រលប់ទៅកាន់ក្រុម Barcelona វិញ ។

គួររំលឹកថាតារាឆ្នើមប្រេស៊ីលរូបនេះបានចាកចេញពីទឹកដី Camp Nou ដើម្បីចូលរួមជាមួយក្លឹប Paris-Saint Germain ក្នុងកិច្ចព្រមព្រៀងតម្លៃ 220 លានអឺរ៉ូក្នុងឆ្នាំ 2017 ។

ប៉ុន្តែក្នុងប៉ុន្មានខែក្រោយមកនេះមានពាក្យចចាមអារ៉ាមបានចាប់ផ្តើមលេចឡើង ដោយនិយាយថា Neymar មិនសប្បាយចិត្តនៅទីក្រុងប៉ារីសហើយចង់ផ្លាស់ប្តូរទៅលេងនៅ La Liga វិញ ។

លើសពីនេះ Neymar ត្រូវបានគេយល់ថាបានប្រើឪពុករបស់ខ្លួន ដើម្បីទាក់ទងប្រធានក្លឹប Barca លោក Josep Maria Bartomeu និងនាយកផ្សេងៗទៀតដើម្បីឲ្យនាំយករូបគេមកវិញ ។

តែទោះជាយ៉ាងណាឪពុករបស់ខ្លួន Neymar បានចេញមុខបដិសេធទាំងស្រុង ចំពោះពាក្យចចាមអារ៉ាមទាំងនោះ ដោយបានបង្ហោះជាសារមួយថា ៖ ” ពត៌មានក្លែងក្លាយ មានប្រភពមកពីពត៌មានក្លែងក្លាយ ” ៕

ប្រភព: Mirror

 

 

មតិយោបល់