ឲ្យ​ជ្រើសរើស​រវាង Ronaldo/Messi ដឹង Lampard ចុច​យក​ឈ្មោះ​នរណា​អត់?

អ្នកចាត់ការ​លោក Frank Lampard បាន​ទម្លាយ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន ជុំវិញ​ការ​ជ្រើសរើស​រវាង​តារា​ឆ្នើម Lionel Messi និង Cristiano Ronaldo។

Messi/Ronaldo

បញ្ជាក់​ថា Lampard សុទ្ធ​សឹង​តែ​ធ្លាប់​ប៉ះ​គ្នា​ទល់​គូ​ប្រជែង​ទាំង​ពីរ​ខាង​លើ កំឡុង​ពេល​លោក​រួម​អាជីព​ជា​កីឡាករ​នៅ​ក្លឹប​ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​បាន​ជួប​គ្នា​នៅ​ការ​ប្រកួត​ពាន​អឺរ៉ុប។

Lampard/Messi
Lampard/Ronaldo

នៅ​បទសម្ភាសន៍ Q&A ជាមួយ​ក្រុមហ៊ុន Hyundai អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​បាន​ឆ្លើយ​សំណួរ​ខាង​លើ​បែប​នេះ​ថា៖ “ខ្ញុំ​សូម​ជ្រើស​យក Messi ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ​ពី​កំណើត តែ​អ្វី​ដែល​ Ronaldo សម្រេច​បាន​កន្លង​មក​ក៏​ជា​រឿង​អស្ចារ្យ​មួយ​ដែរ”។ (ចម្លើយ​ច្បាស់៖ ជ្រើស​យក Messi)

បន្ថែម​ពី​នេះ លោក Lampard ក៏​បង្ហាញ​នូវ​ឈ្មោះ​គូ​ប្រជែង​ដែល​លោក​គិត​ថា​ពិបាក​តតាំង​បំផុត​លើ​ទីលាន កាល​នៅ​ជា​កីឡាករ ដោយ​មាន​ដូច​ជា Xavi និង Iniesta ​ជា​អតីត​កីឡាករ​របស់​ក្លឹប Barcelona៕

ប្រភព៖ SoccerLaduma

អានអត្ថបទបន្ទាប់៖ Mourinho ទទួល​ស្គាល់​បរាជ័យ​ ដោយ​បង្ហោះ​ពាក្យ​នេះ​ក្រោយ​ចាញ់ ១-០ យប់មិញ

នៅ​ជុំ​ទី ២ ក្នុង​ពូល J ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​រង​បរាជ័យ​ក្រោម​លទ្ធផល ១-០ ទល់​ក្លឹប Antwerp ដែល​ជា​ការ​សម្រេច​ទី​នៅ​នាទី ២៩ ពី​សំណាក់​កីឡាករ Lior Refaelov។

Antwerp Vs Tottenham
Jose Mourinho

ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​លោក Jose Mourinho បាន​បង្ហាញ​ភាព​ខឹង​សម្បា​ជា​ខ្លាំង​នៅ​សន្និសីទ​សារព័ត៌មាន និង​លើ​បណ្តាញ​សង្គម តែ​ក៏​ទទួល​ស្គាល់​ពី​ភាព​បរាជ័យ​មួយ​នោះ​ផង​ដែរ។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម អម​រូបភាព​ធ្លាក់​ទឹក​មុខ​ក្នុង​រថយន្ត​ក្រុង​ដឹក​កីឡាករ​ថា៖ “ទម្រង់​លេង​ដ៏​អាក្រក់​នេះ សក្តិសម​នឹង​ទទួល​បាន​លទ្ធផល​បរាជ័យ​អ៊ីចឹង​ហើយ”។

Antwerp Vs Tottenham

លោក​បន្ត៖ “សង្ឃឹម​ថា​អ្នក​រាល់​គ្នា​ក្នុង​រថយន្ត​ក្រុង ខូចចិត្ត​ដូច​ខ្ញុំ​ដែរ​ទៅ​ចុះ ហើយ​ស្អែក​ជួប​គ្នា​នៅ​ទីលាន​ហ្វឹកហាត់​វេលា​ម៉ោង ១១ ព្រឹក”។

Jose Mourinho

បញ្ជាក់​ថា​នៅ​ប្រកួត​បន្ទាប់​ក្រុម​ Tottenham នឹង​ត្រូវ​ប៉ះ Brighton ក្នុង​ទឹកដី​របស់​ខ្លួន​នា​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា មុន​ជួប Ludogorets នៅ UEL ជើង​ទី ៣ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ Metro