ឲ្យ​តែ Barca ចរចា​ត្រូវ​មែន Sergino Dest នឹង​ក្លាយ​ជា​កីឡាករ​អាមេរិក​ថ្លៃ​បំផុត​លំដាប់​ទី ២

កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​ទៅ Christian Pulisic បាន​ប្រែ​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​អាមេរិក​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ ក្រោយ Chelsea ចាយ​អស់ ៧០ លាន​ដុល្លារ​នាំ​យក​រូប​គេ​ចេញ​ពី​ក្លឹប Borussia Dortmund។ ដោយ​ឡែក​នៅ​ពេល​បន្ទាប់​ខាង​មុខ  Sergiño Dest ក៏​ត្រៀម​នឹង​ក្លាយ​ជា​អ្នក​ឈរ​លេខ​រៀង​បន្ទាប់​ផង​ដែរ។

Sergiño Dest
Christian Pulisic

តាម​របាយការណ៍​ពី Esport3 ចុះ​ផ្សាយ​ថា ក្លឹប Barcelona និង Ajax បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ចរចា​នាំ​យក​ខ្សែ​ការពារ​វ័យ ១៩ ឆ្នាំ​មក​ចូលរួម​នៅ​ទឹកដី Camp Nou ហើយ ដោយ​ត្រៀម​នឹង​ឈាន​ដល់​ដំណាក់​កាល​តេស្ត​សុខភាព​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

ក្នុង​កិច្ច​ព្រមព្រៀង​នោះ Barcelona នឹង​ចំណាយ​អស់​ទឹក​ប្រាក់ ២០ លាន​អឺរ៉ូ បូក​ប្រាក់ ៥ លាន​អឺរ៉ូ​ផ្សេង​ទៀត​ដើម្បី​នាំ​យក​កីឡាករ​អាមេរិក ចេញ​ពី​ទ្រនំ​នៅ​ទឹកដី​ហូឡង់។ បែប​នេះ​ប្រសិន​ណា​ការ​ចរចា​ទទួល​បាន​ជោគជ័យ Dest នឹង​ក្លាយ​ជា​កីឡាករ​អាមេរិក​ទី ២ មាន​តម្លៃ​ថ្លៃ​បំផុត​បន្ទាប់​ពី Pulisic ជាក់​ជា​មិន​ខាន។

Sergiño Dest

គួរ​បញ្ជាក់​ថា Barcelona ក៏​ទើប​តែ​ប្រមូល​បាន​លុយ​ធំ តាម​រយៈ​ការ​លក់​ចេញ Nelson Semedo ឲ្យ​ទៅ​ក្លឹប​កូន​កាត់​ព័រទុយហ្គាល់ Wolves នៅ​តម្លៃ ៣៧ លាន​អឺរ៉ូ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ដែរ៕ ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ឃើញគេចាប់អារម្មណ៍ច្រើន! Man Utd ត្រៀមថែមកុងត្រាថ្មីឲ្យតារាឆ្នើមខ្លួនម្នាក់ ដើម្បីរក្សាតម្លៃផ្ទេរ

យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថាក្រុមបិសាចក្រហម Manchester United គ្រោងនឹងផ្តល់ជូនកិច្ចសន្យាថ្មីមួយផ្សេងទៀតដល់កីឡាករ Jesse Lingard ជាមួយនឹងជម្រើសរយ:ពេលមួយឆ្នាំ នៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេ ។

Jesse Lingard 

ជាក់ស្តែងវាមិនមែនជាដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់ក្រុម United នោះទេ ខណ:របាយការណ៍ពី TheSun បានបង្ហាញពីហេតុផលថា កិច្ចសន្យារបស់ Lingard នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ ដូច្នេះក្រុមបិសាចក្រហមមិនចង់បាត់បង់ខ្សែប្រយុទ្ធរូបនេះ ដោយមិនទទួលបានអ្វីសោះនោះទេ ស្របពេលដែលរូបគេគឺមិនបានស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹកលោក Solskjaer នោះឡើយ ។

Jesse Lingard

រំលឹកផងដែរ Lingard មិនបានស្ថិតនៅជាផ្នែកមួយ សម្រាប់ក្រុម United អំឡុងការបរាជ័យក្រោមថ្វីជើងរបស់ Crystal Palace នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចទប់ការចាប់អារម្មណ៍ពីសំណាក់ក្លឹប Tottenham , Everton និង West Ham ក្នុងការចុះហត្ថលេខាលើគេនោះឡើយ ។

Jesse Lingard

 

មិនតែប៉ុណ្ណោះក្រុម Man United បានដាក់តម្លៃខ្លួនប្រមាណ ២៥ លានផោន ទៅ ៣០ លានផោនលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ប្រសិនបើគេត្រូវចាកចេញត្រឹមខែតុលា​ ប៉ុន្តែក្លឹបបិសាចក្រហម នឹងព្យាយាមបន្ថែមកុងត្រារយ:ពេលមួយឆ្នាំទៀត សម្រាប់ Lingard ដើម្បីធានាថាគ្មានក្លឹបណាមួយ ត្រូវរង់ចាំរហូតដល់រដូវក្តៅឆ្នាំក្រោយ ក្នុងការនាំយកកីឡាកររូបនេះ ទៅដោយគ្មានតម្លៃខ្លួននោះទេ ៕

ប្រភព: Sportbible