៤ក្រុមឆក់បាន៦ពិន្ទុពេញ ក្នុងវគ្គចែកពូល UCL ខណៈជើងឯក១៣សម័យ សំងំនៅបាតតារាងម្នាក់ឯង

ឆ្លងកាត់២ប្រកួតនៅក្នុងវគ្គចែកពូល Champions League រួចមក យើងឃើញថា មានក្រុមកំពូល៤ក្រុមដែលទទួលបាន៦ពិន្ទុពេញ ខណៈដែលក្រុមជើងឯក ១៣សម័យ Real Madrid កំពុងត្រដាបត្រដួសនៅបាតតារាង។

Bayern បានយកឈ្នះ Spurs ដោយលទ្ធផល ៧-២

មានតែបួនក្រុមប៉ុណ្ណោះដូចជា Paris Saint-Germain, Bayern Munich, Manchester City និង Ajax ដែលទទួលបានជ័យជំនះទាំង២ប្រកួតនៅក្នុងវគ្គចែកពូល ដែលជាក្ដីសង្ឃឹមបង្កើនភាគរយ របស់ពួកគេក្នុងការឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

Icardi កំឡុងការប្រកួតសម្រាប់ PSG ទល់នឹងក្រុម Galatasaray

ក្រុមការពារជើងឯកលីកកំពូលបារាំង PSG បានកាន់កាប់តំណែងក្រុមកំពូលតារាងនៃពូល A បន្ទាប់ពីពួកគេបានយកឈ្នះ Real Madrid នៅទឹកដី Parc des Princes ហើយយកបាន៣ពិន្ទុបន្ថែមនៅក្នុងទឹកដីរបស់ក្រុម Galatasaray។

Lewandowski អបអរគ្រាប់បាល់សំរាប់ Bayern Munich

ចំណែកឯក្រុមយក្សអាល្លឺម៉ង់ Bayern Munich ក៏ធ្វើបានល្អផងដែរសំរាប់២ប្រកួតដំបូងរបស់ពួកគេ ដោយស៊ុតគូប្រកួតមិនប្រណីឡើយ ហើយការប្រកួតចុងក្រោយ ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Niko Kovac បានបំបាក់ក្រុមជើងឯករង Champions League រដូវកាលមុនគឺ Tottenham ក្នុងលទ្ធផល ៧-២ នៅទីក្រុងឡុងដ៍។

Sterling រកគ្រាប់បាល់បើកឆាកសំរាប់ Man City

ដោយឡែកក្រុម Man City របស់លោក Pep Guardiola ទទួលបានលទ្ធផលល្អ សំរាប់ការចាប់ផ្ដើម២ប្រកួតនៅ UCL ដោយទទួលបាន៦ពិន្ទុពេញ នឹងស៊ុតគូប្រកួតបាន ៥គ្រាប់ ហើយមិនទាន់របូតគ្រាប់បាល់នៅឡើយទេ។

កីឡាកររបស់ក្រុម Ajax អបអរគ្រាប់បាល់ទល់នឹង Valencia

មិនខុសពីក្រុមការពារជើងឯកអង់គ្លេសនោះទេ ក្រុម Ajax បានបន្ដសាងភាពលេចធ្លោរបស់ខ្លួននៅក្នុងរដូវកាលថ្មី ដោយបានការពារសំណាញ់ទីរបស់ខ្លួនមិនឲ្យគូប្រកួតស៊ុតចូលសូម្បីមួយគ្រាប់ និង ទទួលបានជ័យជំនះ ៦ពិន្ទុពេញ។

Ramos អបអរគ្រាប់បាល់ដែលបានវាយបកសម្រាប់ Real Madrid តាមពីក្រោយ Club Brugge

ក្រុម Real Madrid របស់លោក Zinedine Zidane ទទួលបានតែ១ពិន្ទុប៉ុណ្ណោះ សំរាប់២ប្រកួតដំបូង ដោយពួកគេត្រូវរងបរាជ័យយ៉ាងអាម៉ាស ក្នុងការប្រកួតបើកឆាកទល់នឹងក្រុមយក្សបារាំង PSG ដោយលទ្ធផល ៣-០ មុនពេលដែលបានត្រឹមស្មើទល់នឹងក្រុមបែលហ្ស៊ិក Club Brugge នៅផ្ទះខ្លួនឯង៕

អានអត្ថបទបន្ទាប់៖ អាប់ដែត​ហាងឆេង​ថ្មី គ្មានឈ្មោះ Ronaldo ក្នុងបញ្ជីកីឡាករថ្លៃបំផុតទាំង ១០ ទេ

យោង​តាម​របាយការណ៍​ហាងឆេង​តម្លៃ​ខ្លួន​កីឡាករ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ថា Cristiano Ronaldo ពុំ​ស្ថិត​ក្នុង​បញ្ជី Top 10 នោះ​ទេ ខណៈ Lionel Messi នៅ​មាន​ឈ្មោះ​ឈរ​លំដាាប់​ទី ៣ ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​លោក។

Raheem Sterling

Kylian Mbappe

Lionel Messi

Mohamed Salah

តាម​ប្រភព KPMG ​បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

  • Kylian Mbappe (PSG) – ២២៥ លាន​អឺរ៉ូ
  • Neymar (PSG) – ១៩២,៩ លាន​អឺរ៉ូ
  • Messi (Barcelona) – ១៨៦,៦ លាន​អឺរ៉ូ
  • Hazard (Real Madrid) – ១៦២,៨ លាន​អឺរ៉ូ
  • Salah (Liverpool) – ១៥៨ លាន​អឺរ៉ូ
  • Kane (Spurs) – ១៣៦,៨ លាន​អឺរ៉ូ
  • Griezmann (Barcelona) – ១៣០,៧ លាន​អឺរ៉ូ
  • De Bruyne (Man City) – ១៣០ លាន​អឺរ៉ូ
  • Sterling (Man City) – ១២៩,៥ លាន​អឺរ៉ូ
  • Pogba (Man Utd) – ១២៨ លាន​អឺរ៉ូ

ប្រភព៖ FoxSportAsia