​ខែ​មិថុនា គឺ​ជា​ខែ​ចុងក្រោយ​ហើយ សម្រាប់​កីឡាករ​ ១០ រូប​នេះ​នៅ​ក្លឹប​របស់​ពួក​គេ

នៅក្នុងខែមិថុនានេះ អាចចាត់ទុកបានថាជាពេលកំណត់អនាគតរបស់តារាបាល់ទាត់មួយចំនួនថា តើនឹងនៅបន្តនិស្ស័យជាមួយក្លឹបចាស់ ឬក៏ផ្លាស់ទៅលេងទ្រនំថ្មី? ជាក់ស្ដែងសម្រាប់ខែនេះ គឺជាពេលវេលាចុងក្រោយរបស់កីឡាករល្បីឈ្មោះ ១០ រូបដែលនឹងត្រូវចំណាយពេលជាមួយនឹងក្លឹបរបស់ពួកគេ ពោលគឺនៅខែបន្ទាប់ពួកគេ នឹងមានសិទ្ធចាកចេញពីក្រុមទៅលេងនៅក្លឹបថ្មីដោយមិនមានតម្លៃខ្លួន។

Zlatan Ibrahimovic
Edinson Cavani

បើចង់ដឹងកាន់តែច្បាស់ថា ១០ រូបនោះជានរណា សូមក្រឡេកទៅមើលបញ្ជីឈ្មោះដែលទទួលបានមកពីគេហទំព័រ Soccerladuma នៅខាងក្រោមទាំងអស់គ្នា៖

  1. Zlatan Ibrahimovic (AC Milan)
  2. Willian (Chelsea)
  3. Edinson Cavani (PSG)
  4. David Silva (Manchester City)
  5. Pedro (Chelsea)
  6. Thiago Silva (PSG)
  7. David Luiz (Arsenal)
  8. Dries Mertens (Napoli)
  9. Thomas Meunier (PSG)
  10. Happy Jele (Orlando Pirates)
Happy Jele

ខាងលើនេះគឺជាបញ្ជីឈ្មោះកីឡាករ ១០ រូបដែលត្រូវផុតកុងត្រារបស់ពួកគេជាមួយនឹងក្លឹបក្នុងខែមិថុនា។ តើអ្នកទាំងអស់គ្នាគិតថា ពួកគេនឹងប្ដូរទៅលេងនៅក្លឹបថ្មីមួយណាបន្ទាប់? ចាំប្រាប់ Admin នៅក្នុង​ Comment ផង!

ប្រភព: soccerladuma

អានអត្ថបទបន្ទាប់៖ ក្រៅពី Ronaldo ប្រេស៊ីល មានតែកីឡាករម្នាក់ប៉ុណ្ណោះដែល មានបច្ចេកទេសលេងបាល់ល្អបំផុត – Oscar Garcia

Lionel Messi ជាកីឡាករតែម្នាក់គត់ដែលមានបច្ចេកទេសលេងបាល់បានល្អ ដូចទៅនឹងអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo Nazario នេះបើតាមការលើកឡើងរបស់ លោក Oscar Garcia។

Lionel Messi

Ronaldo បានចំណាយពេល១រដូវកាលជាមួយក្លឹបអ្នកមានបុណ្យ ជាមួយនឹងទម្រង់លេងល្អ ម្ចាស់ពាន World Cup 2សម័យកាល រកគ្រាប់បាល់បាន៤៧គ្រាប់ នៅក្នុងរដូវកាល ១៩៩៦/៩៧។

Ronaldo Nazario

ហើយអតីតខ្សែបម្រើរបស់ Barca លោក Garcia បានអះអាងថា លោកមិនដែលឃើញកីឡាករណាល្អដូច Ronaldo ឡើយ រហូតដល់មានវត្តមានរបស់ Messi។

លោក Garcia បានថ្លែងប្រាប់សារព័ត៌មាន Marca ថា៖ “ខ្ញុំពិតជាសំណាងដែលបាននៅក្បែរគាត់[Ronaldo] សម្រាប់គ្រាប់បាល់របស់គាត់មួយចំនួន។ ខ្ញុំបានឃើញថា គាត់ផ្លាស់ទីលឿនប៉ុណ្ណា វាពិតជាពិបាកក្នុងការរត់ឲ្យទាន់គាត់ ពេលអបអរគ្រាប់បាល់ គាត់នៅតែមានល្បឿនលឿន។”

Lionel Messi

លោកបានបន្ថែមថា៖ “រហូតដល់មានវត្តមានរបស់ Messi ខ្ញុំមិនដែលឃើញកីឡាករណាដែលបណ្ដើរបាល់ក្នុងល្បឿនបែបនេះឡើយ។ ខ្ញុំបានឃើញត្រឹមតែគាត់និង Messi ដែលធ្វើបានបែបនេះ។ ខ្ញុំមានសំណាង ដែលមានមិត្តរួមក្រុមដ៏អស្ចារ្យជាច្រើន ប៉ុន្ដែគ្មានអ្វីដែលត្រូវសង្ស័យឡើយ Ronaldo គឺនៅក្នុងចំណោមកីឡាករកំពូលទាំង៣។”

ប្រភព៖ Goal