​ជាប់​ឈ្មោះ​ក្នុង​បេក្ខភាព​ ៣ រូប​យប់មិញ Ronaldo ឈោង​បាន​កំណត់ត្រា​ថ្មី​មួយ​ទៀត

UEFA បាន​ប្រកាស​ពី​បេក្ខភាព​ ៣ រូប​ចុង​ក្រោយ​សម្រាប់​ប្រជែង​ពាន​រង្វាន់ UEFA Best Mens Player សម្រាប់​ឆ្នាំ ២០១៩ ក្នុង​នោះ​មាន​ដូច​ជា Lionel Messi, Cristiano Ronaldo និង Virgil van Dijk។

ប៉ុន្តែ​សម្រាប់ Ronaldo ហាក់​រាង​ពិសេស​ជាង​គេ​បន្តិច ដោយ​លោក​បាន​បំបែក​កំណត់ត្រា​ក្នុង​នាម​ជា​កីឡាករ​ដែល​ជាប់​ឈ្មោះ​នៅ​បេក្ខភាព ៣ រូប​ចុង​ក្រោយ​រយៈ​ពេល ៩ ឆ្នាំ​ជាប់​គ្នា​ដាច់​កីឡាករ​ណា​ទាំង​អស់ ធៀប​នឹង Messi ខ្ពស់​បំផុត​ត្រឹម ៣ ឆ្នាំ​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​នេះ​យើង​រាប់​តាំង​ពី​រដូវ​កាល ២០១០/១១ ដែល​មាន Ronaldo, Messi និង Xavi ​ហើយ​ឆ្នាំ​នេះ​ក៏​ដូច​គ្នា គ្រាន់​ខុស​ត្រង់​មាន​ខ្សែ​ការពារ Van Dijk ដែល​កំពុង​ឈរ​ភាគរយ​ខ្ពស់​ឡើង​សម្រាប់​លទ្ធផល​ប្រកាស​នៅ​ថ្ងៃ​ចុង​ខែ​សីហា​នេះ ក្រោយ​ពី​រូប​គេ​ទើប​តែ​ឈ្នះ​ពាន UEFA Super Cup ថែម​មួយ​ទៀត។ ប្រភព៖ B3