​ថ្ងៃ​នេះ ៣ ឆ្នាំ​មុន Messi វ៉ៃ​បាន​កំណត់ត្រា​មួយ ដែល Ronaldo ទើប​តែ​ធ្វើ​បាន​នៅ​ឆ្នាំ ២០១៧

រំឭក​ទៅ​កាល​ពី​ឆ្នាំ ២០១៦ ក្នុង​ព្រឹត្តិការណ៍​ចែក​ពាន Ballon d’Or សម្រាប់​កីឡាករ Lionel Messi បាន​ប្រែ​ក្លាយ​ជា​តារា​ឆ្នើម​ដំបូង​បង្អស់​ក្នុង​លោក​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​របស់​បារាំង​បាន​ដល់​ទៅ ៥ សម័យ​កាល​ម្នាក់​ឯង។ នេះ​បើ​តាម​សារព័ត៌មាន BRFootball បាន​ចុះ​ផ្សាយ។

 

៥ លើក​ដែល Lionel Messi ឈ្នះ​មាន​ចាប់​តាំង​ពី​ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២ និង ២០១៥ ខណៈ Ronaldo ទើប​តែ​បំបែក​បាន​សម័យ​ទី​ប្រាំ​ក្នុង​ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ​តែ​ប៉ុណ្ណោះ ពោល​គឺ​ខុស​គ្នា​រយៈ​ពេល ២ ឆ្នាំ។

បញ្ជាក់​ដែរ​ថា​អ្នក​ទាំង​ពីរ​បាន​ខកខាន​កាន់​ពាន​នេះ​នា​ឆ្នាំ ២០១៨ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ បន្ទាប់​ពី Luka Modric ដែល​ជា​ជើង​ខ្លាំង​ជួយ​ឲ្យ Madrid ឈ្នះ​ពាន CL និង​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ជាមួយ​ការ​ក្តោបក្តាប់​ពាន​បុគ្គល​ជា​ច្រើន​ទៀត​នោះ ក៏​បំបែក​យុគសម័យ​រយៈ​ពេល ១ ទសវត្សរ៍​សឹង​មិន​គួរ​ឲ្យ​ជឿ កុំ​អី​ក្នុង​រវាង​អ្នក​ទាំង​ពីរ​នឹង​មាន​មួយ​ឈរ​ខ្ពស់​ជាង​គ្នា​បាត់​ទៅ​ហើយ។

ប្រភព:BRFootball