​ថ្ងៃ​អាពាហ៍ពិពាហ៍ Ramos មាន Pique/Beckham/Perez ​តែ​បែរ​អត់​ហៅ​មិត្ត​ចាស់​សំខាន់​ម្នាក់

Sergio Ramos នឹង​ប្រារព្វ​ធ្វើ​ឡើង​នៅ​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នា​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​ប្រធាន​ក្រុម Real Madrid ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ពុំ​បាន​កោះ​អញ្ជើញ​មិត្ត​ចាស់ Cristiano Ronaldo មក​ចូលរួម​នោះ​ឡើយ។

Ramos ​ដែល​ចាប់​ដៃ​ជាមួយ​គូស្នេហ៍ Pilar Rubio ​បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ ៩០០ ០០០ ផោន​ក្នុង​ការ​ប្រារព្ធ​នៅ​កម្មវិធី​ដ៏​ពិសេស​មួយ​នេះ ជាមួយ​ការ​កក់​រួចជាស្រេច​នៅ​ក្រុម​តន្រ្តី AC/DC មក​កំដរ​បរិយាកាស​កាន់​តែ​រីករាយ។

យ៉ាងណាមិញ​សំបុត្រ​អញ្ជើញ​សម្រាប់​ភ្ញៀវ ៥០០ នាក់​ក្នុង​នោះ​មាន​បុគ្គល​សំខាន់ៗ​ដូច​ជា David Beckham, Gerard Pique, Florentino Perez និង Zinedine Zidane ជា​ដើម ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​តាម​ប្រភព​ព័ត៌មាន​បាន​សង្កត់​ធ្ងន់​ថា​ Ramos ពុំ​បាន​ទាក់ទង​ទៅ Ronaldo ឲ្យ​មក​ចូលរួម​ឡើយ។

គួរ​បញ្ជាក់​ថា​កន្លង​ទៅ​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​អាស្រូវ​ថា​រង​ភាព​រកាំរកូស ក្រោយ​ CR7 ចាកចេញ​ពី Real Madrid ទៅ​ចូលរួម​នៅ​សេះ​បង្កង់ ប៉ុន្តែ​តាម​រយៈ​ការ​លើក​ឡើង​របស់​សាមី​ខ្លួន Ramos ​បាន​និយាយ​កន្លង​ទៅ​ថា​ទំនាក់ទំនង​របស់​ពួក​គេ​នៅ​តែ​ល្អ​ដូច​ដើម។

ប្រភព:AllFootball