​មក​មើល Top 5 នៃ​កីឡាករ​ស៊ុត​និង Assist ​ច្រើន​បំផុត មុន​ចាប់​ឆ្នោត​វគ្គ ១៦ ក្រុម UCL

នា​រដូវ​កាល ២០១៩/២០ នេះ ការ​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ចែក​ពូល​ហាក់​មាន​តួ​លេខ​កើន​ឡើង​ឆាប់​រហ័ស​បំផុត ជា​ពិសេស​គឺ​ Robert Lewandowski ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​កំពូល ត្រឹម ៦ ប្រកួត​រូប​គេ​រក​បាន ១០ គ្រាប់​រួច​ទៅ​ហើយ។

Hakim Ziyech
Robert Lewandowski

ត្បិត​មិន​ទាន់​ក្លាយ​ជា​កំណត់ត្រា​ដែល​អាច​យក​ឈ្នះ​ជើង​ចាស់ Cristiano Ronaldo (១២ គ្រាប់​នៅ Group Stage) តែ​ក៏​រាប់​ថា​ជា​លទ្ធផល​ដ៏​សមប្រកប​មួយ​ផង​ដែរ ទន្ទឹម​នឹង Bayern ក៏​មាន​កៅអី​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់។

បង្វែរ​ទៅ​មើល Top 5 នៃ​ចំណាត់ថ្នាក់ Top Scorer និង Top Assist ក្រុម​ការងារ CamboTrends សុំ​ធ្វើ​ការ​បង្ហាញ​ដូច​ខាង​ក្រោម៖

+Top Scorer:

  • Robert Lewandowski – ១០ គ្រាប់
  • Erling Haaland – ៨ គ្រាប់ (ធ្លាក់)
  • Harry Kane – ៦ គ្រាប់
  • Kylian Mbappe – ៥ គ្រាប់
  • Heung-min Son – ៥ គ្រាប់

+Top Assist:

  • Hakim Ziyech – ៥ លើក (ធ្លាក់)
  • Corentin Tolisso – ៤ លើក
  • Riyad Mahrez – ៤ លើក
  • Roberto Firmino – ៤ លើក
  • Kylian Mbappe – ៣ លើក៕

អានអត្ថបទបន្ទាប់៖ ក្រោយ​ចប់ UEL យប់មិញ អ្នក​គាំទ្រ​ថា​ម្នាក់​នេះ​ជា ‘Van Persie ទី​ពីរ’ របស់ Man Utd

នៅ​ពូល L នា​ជុំ​ទី ៦ ក្លឹប​បិសាច​ក្រហម Man Utd ​បាន​បញ្ចប់​ការ​យក​ឈ្នះ​ទៅ​លើ AZ Alkmaar នៅ​លទ្ធផល ៤-០ តាម​រយៈ​ការ​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ Ashley Young, Mason Greenwood និង Juan Mata។

Robin Van Persie
Mason Greenwood

ជាមួយ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​និង​ការ​ស៊ុត​ពីរ​គ្រាប់​ម្នាក់​ឯង​របស់ Greenwood យុវជន​វ័យ ១៨ ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ជើង​ចាស់ Robin van Persie ក្រោយ​បិទ​ការ​ប្រកួត​នៅ​យប់​មិញ។ Greenwood ដែល​រក​បាន ៦ គ្រាប់​ហើយ​នា​រដូវ​កាល ២០១៩/២០ ដែល​ ៤ គ្រាប់​កើត​ឡើង​នៅ UEL និង​ពីរ​គ្រាប់​ផ្សេង​ទៀត​នៅ PL និង League Cup។

Mason Greenwood

ស្ថិតិ​គ្រាប់​បាល់​នេះ​ធ្វើ​បាន​ល្អ​ជាង Alexis Sanchez ដែល​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ​ក្លឹប​ថែម​ទៀត​ផង។ សារ​របស់​អ្នក​គាំទ្រ​លើ Twitter បាន​និយាយ​ស្រដៀងៗ​គ្នា​ថា៖ “Greenwood គឺ​ជា​ Robin ទី​ពីរ ដែល​ទេពកោសល្យ​របស់​គេ​មាន​ភាព​ស្រដៀង​ទៅ​នឹង​ជើង​ចាស់​រូប​នោះ​ជា​ខ្លាំង”៕

ប្រភព៖ FoxSportAsia