​អត់​ចាំ​មើល​ម៉េច​ស្ទាវ! Man Utd-PSG អាច​ប្រើ​ជម្រើស ១១ រូប​នេះ​នៅ​ជំនួប CL

វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​ក្លឹប​បិសាច​ក្រហម​នឹង​បើក​កីឡដ្ឋាន​ Old Trafford ស្វាគមន៍​ក្រុម​អ្នក​មាន​បារាំង​នៅ​ជំនួប​វគ្គ ១៦ ក្រុម​ Champions League។ ការ​ប្រកួត​ដ៏​ជក់ចិត្ត​នឹង​មាន​ការ​អធិប្បាយ​ដោយ​ Admin ជីងចក់​លើ​ទំព័រ 2M CAMBODIA ​ឬ CTS/ Sports។

យោង​តាម Sportskeeda បាន​ស្ទង់ស្ទាប​ជម្រើស ១១ រូប​ដំបូង​អាច​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ៖

Man Utd: De Gea, Young, Luke Shaw, Lindelof, Eric Bailly, Herrere, Matic, Pogba, Lingard, Martial, Rashford
PSG: Buffon, Kehrer, Bernat, Silva, Kimpembe, Praedes, Verratti, Marquinhos, Draxler, Di Maria, Mbappe

បញ្ជាក់​ថា​កាល​ពី​ប្រកួត​នៅ​វគ្គ​ចែក​ពូល PSG បាន​ឈរ​កំពូល​តារាង​ក្នុង​ពូល C ដោយ ៦ ប្រកួត​ឈ្នះ ៣ ស្មើ ២ ចាញ់ ១ មាន ១១ ពិន្ទុ ធៀប​នឹង​ Man Utd ឈរ​លេខ​ ២ នៅ​ពូល H មាន ១០ ពិន្ទុ ឈ្នះ ៣ ចាញ់ ១ ស្មើ ២។

Man Utd ចូលរួម Champions Leage/European Cup សរុប ២៧៥ ប្រកួត ឈ្នះ ១៥៣ ប្រកួត ស្មើ ៦៦ ប្រកួត ចាញ់ ៥៦ ប្រកួត រកបានគ្រាប់សរុប ៥០៣ គ្រាប់ ស្ថិតិឈ្នះ ៥៥,៦៤ ភាគរយ។

បញ្ជាក់ថា PSG បានចូលរួម Champions League សរុប ៩៦ ប្រកួត ឈ្នះ ៥១ ប្រកួត ស្មើ ១៩ ប្រកួត ចាញ់ ២៦ ប្រកួត រកបានគ្រាប់សរុប ១៨៥ គ្រាប់ ស្ថិតិឈ្នះ ៥៣,១៣ ភាគរយ។ ធ្លាប់ឈ្នះពានរបស់សមាគមបាល់ទាត់អឺរ៉ុប UEFA ពីរលើក តែជាពានតូចតាច មាន UEFA Cup Winners Cup ម្តង និង UEFA Intertoto Cup ម្តង។

ប្រភព: Sportskeeda