កីឡាករទាំង១០រូប ដែលចាកចេញពីក្លឹបនៅ LaLiga បន្ទាប់ពីបន្ដកុងត្រា

ក្លឹបអេស្ប៉ាញ Athletic Bilbao រំពឹងថាពួកគេអាចចងជើងតារាឆ្នើម Kepa Arrizabalaga មិនអោយចាកចេញទៅ Real Madrid ដោយផ្ដល់កុងត្រាថ្មីកាលពីដើមឆ្នាំកន្លងទៅ ប៉ុន្ដែអ្វីដែលគួរអោយភ្ញាក់ផ្អើលគឺ ក្លឹបអង់គ្លេស Chelsea បានចំនាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីនាំយករូបគេទៅកាន់ទឹកដី Stamford Bridge ទាំងអ្នកចាំទីរូបនេះ ទើបតែចុះកុងត្រាជាមួយក្លឹប។

ខាងក្រោមនេះ ជាកីឡាករទាំង១០រូប ដែលសំរេចចិត្តចាកចេញពីក្លឹបរបស់ LaLiga បន្ទាប់ពីបន្ដកុងត្រា៖

Kepa Arrizabalaga

Kepa ទើបតែបានបន្ដកុងត្រាថ្មីជាមួយ Athletic Club រហូតដល់ឆ្នាំ ២០២៥ កាលពី៧ខែមុន ក្រោយមកគេក៏សំរេចចិត្តផ្លាស់ទៅលេងអោយ Chelsea។

Neymar

ខ្សែប្រយុទ្ធប្រេស៊ីលបានបន្ដកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ ២០២១ ប៉ុន្ដែរូបគេបានចាកចេញពី ក្លឹបកាតាឡាន់ កាលពីខែកក្កដា ២០១៧ ក្នុងតំលៃបំបែកកំណត់ត្រា។

Cristiano Ronaldo

ក្រោយពីបានបន្ដកុងត្រាជាមួយក្លឹបអធិរាជស ដល់ឆ្នាំ ២០២១ ម្ចាស់ពាន Ballon d’Or ៥សម័យបាន សំរេចចិត្តផ្ទេរទៅលេងអោយក្លឹបយក្សអ៊ីតាលី Juventus ក្នុងតំលៃ ១០០លានផោន។

Inigo Martinez

Inigo Martinez បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយ Real Sociedad រយៈពេល៥ឆ្នាំ(២០២១) ប៉ុន្ដែរូបគេបានសំរេចចិត្តផ្ទេរទៅលេងអោយក្លឹបអេស្ប៉ាញមួយទៀត គឺ Athletic Club កាលពីខែមករាកន្លងទៅ។

Aymeric Laporte

ខ្សែការពាររូបនេះ នៅសល់កុងត្រានៅ Bilbao រហូតដល់ឆ្នាំ ២០២០ ប៉ុន្ដែេរូបគេបានផ្ទេរទៅលេងអោយ Manchester City ក្នុងតំលៃបំបែកកំណត់ត្រា។

Fabian

Fabian បានបន្ដកុងត្រាថ្មីជាមួយ Real Betis កាលពីខែមករាកន្លងទៅ ប៉ុន្ដែ៦ខែក្រោយមក កីឡាកររូបនេះ បានសំរេចចិត្ត ផ្ទេរទៅ Napoli ក្នុងតំលៃ ២៧លានផោន។

Gerard Moreno

Gerard Moreno បានតកុងត្រាថ្មីជាមួយ Espanyol រយៈពេល ៥ឆ្នាំ កាលពីខែវិច្ឆិកា ២០១៧ ប៉ុន្ដែរូបគេ បានត្រលប់ទៅលេងអោយ Viallrreal វិញនៅក្នុងរដូវក្ដៅនេះ ក្នុងតំលៃ ១៨លានផោន។

Rodri

Rodri បានបន្ដកុងត្រាថ្មីជាមួយ Villarreal កាលពីខែធ្នូ ២០១៧ ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២២ ប៉ុន្ដែខ្សែបម្រើរូបនេះ បានផ្ទេរទៅលេងអោយ Atletico Madrid នៅក្នុងរដូវក្ដៅនេះ។

Fran Beltrán

បន្ទាប់ពីចចារគ្នាពីកុងត្រាថ្មីជាមួយ Rayo Vallecano កាលពី ខែមេសា ២០១៧ ខ្សែបម្រើ Fran Beltrán បានសំរេចចិត្តចាកចេញនៅរដូវក្ដៅនេះ ទៅចូលរួមជាមួយ Celta Vigo។

Yannick Carrasco

Carrasco បានបន្ដកុងត្រាថ្មីជាមួយ Atletico Madrid រហូតដល់ឆ្នាំ ២០២២ ប៉ុន្ដែរូបគេសំរេចចិត្តចាកចេញ នៅខែកុម្ភៈទៅចូលរួមជាមួយក្លឹបនៅលីគកំពូលរបស់ចិន៕

ប្រភព៖ Marca