ដឹង​តែ​កក្រើក​ហើយ! នេះ​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា​រវាង Spurs-United ម៉ោង ២៣:៣០ នាទី

នា​រាត្រី​នេះ​វេលា​ម៉ោង ២៣:៣០ នាទី​យប់​ក្លឹប Tottenham នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Wembley ស្វាគមន៍​ក្លឹប Man Utd នា​ជំនួប​ជុំ​ទី ២២ នៃ​ក្របខ័ណ្ឌ Premier League។ CamboTrends ក៏​នឹង​ធ្វើ​ការ​ចែករំលែក​នូវ​វីដេអូ​ផ្សាយ​ផ្ទាល់ (Live) ការ​ប្រកួត​អធិប្បាយ​ដោយ​ផ្ទាល់​ពី​សំណាក់​ Admin ជីងចក់។

បច្ចុប្បន្ន​ Spurs ឈរ​លេខ ៣ មាន​ ៤៨ ពិន្ទុ ខណៈ United ឈរ​លេខ ៦ មាន ៣៨ ពិន្ទុ ដោយ​បិសាច​ក្រហម​បរាជ័យ​ទាំង ៣ ប្រកួត​ក្នុង​លីគ​នា​ជំនួប​នៅ​ទឹក​ដី Spurs ខណៈ​ ១១ ប្រកួត​សរុប Spurs ធ្លាប់​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ។ ប៉ុន្តែ​ Tottenham ក៏​ជា​ក្រុម​តែ​មួយ​គត់​នៅ Premier League ដែល​មិន​ទាន់​ស្គាល់​លទ្ធផល​ស្មើ​នា​រដូវ​កាល​នេះ ពោល​គឺ​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៨ ចំនួន ២៥ ប្រកួត​មិន​ទាន់​ស្មើ មាន​តែ​ពាក្យ​ចាញ់​និង​ឈ្នះ។

ខាង​ក្រោម​បង្ហាញ​ពី​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ៖

Tottenham: Lloris, Trippier, Alderweireld, Sanchez, Rose, Sissoko, Winks, Eriksen, Alli, Son និង Kane.

Manchester United: De Gea, Young, Lindelof, Jones, Shaw, Matic, Pogba, Herrera, Martial, Rashford និង Lingard.
ប្រភព:Sportskeeda

មតិយោបល់