ចេញ​ហើយ​បញ្ជី​ឈ្មោះ​ទ័ព Juve ត្រៀម​តតាំង Ajax តែ​ស្តាយ​អវត្តមាន​កីឡាករ​ឆ្នើម ២ រូប

ការ​ប្រកួត​រវាង Juventus-Ajax ក្នុង​ទឹក​ដី Turin នឹង​ឈាន​ចូល​មក​ដល់​នា​យប់​វេលា​ម៉ោង ០២:០០ នាទី​ថ្ងៃ​ពុធ​នេះ ដើម្បី​ចម្រាញ់​យក​ក្រុម​មួយ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ម្ខាងៗ​ធ្វើ​បាន​ត្រឹម​លទ្ធផល ១-១ កាល​ពី​វគ្គ​ដំបូង។

   

ភាព​តានតឹង​នឹង​ផ្ទុះ​ឡើង​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ដើម្បី​ចែក​ជូន​បងប្អូន​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​ដោយ​សេរី។ យ៉ាងណាមិញ​ទៅ​មើល​ទំព័រ​ផ្លូវការ​របស់ Juventus ក៏​ទើប​តែ​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​នឹង​ត្រូវ​ចូលរួម​ការ​ប្រកួត​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Szczesny, Pinsoglio, Loria
ខ្សែ​ការពារ: De Sciglio, Alex Sandro, Barzagli, Bonucci, Joao Cancelo, Rugani, Spinazzola
ខ្សែ​បម្រើ:Pjanic, Khedira, Matuidi, Emre Can,Bentancur, Nicolussi Caviglia
ខ្សែ​ប្រយុទ្ធ: Ronaldo, Dybala Costa, Kean, Bernardeschi

បញ្ជាក់​ថា​ក្នុង​បញ្ជី​ឈ្មោះ​ខាង​លើ​នេះ យើង​សង្កេត​ឃើញ​អវត្តមាន​នូវ​ខ្សែ​ការពារ​សំខាន់ Giorgio Chiellini និង​ខ្សែ​ប្រយុទ្ធ​ខ្ញី​ចាស់ Mario Mandzukic។ តាម​ដំណឹង​ល្ហិចល្ហៀង​ប្រសិន​ណា Dybala ចូល​លេង នោះ​លោក Allegri ទំនង​ជា​ប្រគល់​តំណែង​ប្រធាន​ក្រុម​ឲ្យ​ទៅ​បុរស​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ជាក់​ជា​ពុំ​ខាន។

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ប្រភព: Twitter