Keane ថាប្រហែលជាមានតែ ៣ រូបនេះគត់ ដែលលេងល្អជាងគាត់ អំឡុងពេលនៅប្រកបអាជីពជាកីឡាករ

ជើងចាស់ Roy Keane បានអះអាងថាមានតែវីរបុរសនៅក្របខ័ណ្ឌ Premier League ដូចជា Paul Scholes, Steven Gerrard និង Frank Lampard ប៉ុណ្ណោះ ដែលជាកីឡាករល្អជាងលោក អំឡុងពេលប្រកបអាជីពជាកីឡាករបាល់ទាត់ ។

Roy Keane
Steven Gerrard , Frank Lampard

ជាក់ស្តែងអតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United វ័យ ៤៩ ឆ្នាំរូបនេះ ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ថាជាខ្សែបម្រើដ៏ឆ្នើមបំផុតម្នាក់ ក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ។

Roy Keane

មិនតែប៉ុណ្ណោះ Keane ធ្លាប់បានធ្វើជាប្រធានក្រុម United ដោយបានជួយឲ្យពួកគេឈ្នះពានរង្វាន់ Premier League ចំនួន ៧ លើក រួមទាំងពានរង្វាន់ FA Cup ចំនួន ៤ ដង និងពាន Champions League ផងដែរ កំឡុងរយ:ពេល ១២ ឆ្នាំរបស់គាត់នៅឯទឹកដី Old Trafford ។

តែទោះយ៉ាងណាក៏ដោយ Keane បានសារភាពថាទម្រង់លេងដ៏លេចធ្លោ និងតួនាទីដ៏អស្ចារ្យរបស់គាត់ ក្នុងនាមជាខ្សែបម្រើមួយរូប គឺមិនទាន់ល្អដល់កីឡាកររួមជំនាន់ដូចជា Scholes, Gerrard និង Lampard នោះទេ ។

Scholes, Gerrard និង Lampard

លើសពីនេះលោក Keane បាននិយាយប្រាប់កាសែត Independent របស់អៀឡង់ថា ៖ “នៅពេលអ្នកប្រៀបធៀបខ្ញុំទៅនឹងកីឡាករផ្សេងទៀត មនុស្សជាច្រើននឹងនិយាយអំពី Scholes, Gerrard, Lampard ហើយកីឡាករទាំងនេះ ដែលល្អប្រសើរជាងខ្ញុំ ។ ហើយខ្ញុំនឹងមិននិយាយថាពួកគេមានឥទ្ធិពលដូចគ្នា នៅក្នុងក្រុមរបស់ពួកគេដូចជាខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចប្រកួតប្រជែងជាមួយកីឡាករទាំងនេះបានទេ ដោយសារពួកគេលេងល្អជាងខ្ញុំ ” ៕

Paul Scholes

ប្រភព: Sportsbible 

អានអត្ថបទបន្ទាប់៖ មេធំក្លឹបមួយនៅ Ligue1 សារភាពត្រង់ៗថាលោក Pep ពិតជាចង់បានតារាឆ្នើមរបស់ខ្លួនរូបនេះមែន

នាយកផ្នែកកីឡារបស់ក្រុម Lyon លោក Juninho បាននិយាយថាគ្រូបង្វឹកលោក Pep Guardiola ពិតជាចូលចិត្តកីឡាករ Houssem Aouar ចំពេលរូបគេកំពុងមានទំនាក់ទំនងខ្លាំងក្នុងការផ្លាស់ទៅកាន់ក្លឹប Manchester City និង Paris Saint-Germain ។

Houssem Aouar 

មិនតែប៉ុណ្ណោះខ្សែបម្រើសញ្ជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះក៏មានទំនាក់ទំនងជាមួយក្លឹប Barcelona, ​​Chelsea និង Arsenal ផងដែរ ក្រោយរូបគេបានបង្ហាញទម្រង់លេងដ៏លេចធ្លោបំផុតមួយនៅរដូវកាលនេះ ខណ:ថែមទាំងបានជួយក្រុម Lyon ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ Champions League រដូវកាល ២០១៩-២០ នេះផងដែរ ។

Houssem Aouar

ហើយយ៉ាងណាមិញនៅពេលសាកសួរអំពីអនាគត លោក Juninho បានប្រាប់ RMC Sport ថាឋឋ​ ៖ “ ខ្ញុំគិតថារឿងនេះកំពុងកើតឡើងដោយផ្ទាល់ ជាមួយទីភ្នាក់ងាររបស់កីឡាករ ។ យើងមិនត្រូវបានទាក់ទងដោយផ្ទាល់ទេ ប៉ុន្តែប្រហែលជាលោក Vincent Ponsot (នាយកក្លឹប) ត្រូវបានទាក់ទងដោយក្រុម Manchester City តែខ្ញុំមិនប្រាកដទេ ” ។

Houssem Aouar

លោកបន្តទៀតថា ៖ ” ពិតណាស់សម្រាប់ City ដែលមានគ្រូបង្វឹកលោក Guardiola បានបង្ហាញពីចំណាប់អារម្មណ៍លើកីឡាកររបស់យើងរូបនេះ ។ ប៉ុន្តែរហូតដល់ពេលនេះ យើងក៏មិនបានទទួលការផ្តល់ជូនជាផ្លូវការណាមួយផងដែរ ” ៕

ប្រភព: Sportskeeda