Roy Keane ថា​បើ Ole ធ្វើ​រឿង​នេះ​មិន​បាន​ទេ Man Utd នឹង​បញ្ចប់​តំណែង​ត្រឹម​រដូវ​កាល​ហ្នឹង​ហើយ

អតីត​កីឡាករ​ជើង​ចាស់​នៅ United លោក Roy Keane ថ្មីៗ​នេះ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្លឹប Manchester United នឹង​បញ្ចប់​តំណែង​ជា​អ្នកចាត់ការ​របស់​លោក Ole Gunnar Solskjaer ប្រសិន​ណា​បុរស​សញ្ជាតិ​ន័រវែស​មិន​អាច​ដឹកនាំ​ឲ្យ​ក្លឹប​រក្សា​តំណែង Top 4 យ៉ាង​តូច​នៅ Premier League រដូវ​កាល ២០១៩/២០។

Ole Gunnar Solskjaer
Man Utd-Brighton

ពីរ​ប្រកួត​ដំបូង​របស់ United នៅ​ PL ចាញ់ ១ ឈ្នះ ១ បច្ចុប្បន្ន​ឈរ​លេខ​ ១៤ នៅ​ក្នុង​តារាង ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​លើ​កម្មវិធី​ប៉ុស្តិ៍​ទូរទស្សន៍ Sky Sports លោក Keane ត្រូវ​បាន​គេ​ចោទ​សួរ​ តើ​លោក​គិត​ថា United នឹង​បណ្តេញ Ole ចេញ​ឬ​អត់ ប្រសិន​ខកខាន​រក្សា​តំណែង Top 4? លោក​ឆ្លើយ​ភ្លាម​ថា៖ “ពិត​ណាស់ ខ្ញុំ​ក៏​គិត​បែប​ហ្នឹង​ដែរ”។

Roy Keane

លោក​បន្ត៖ “អ្នក​ជា​អ្នកចាត់ការ​របស់​ក្លឹប Man Utd ហើយ​ប្រសិន​ពួក​គេ​មិន​អាច​ចុះ​ហត្ថលេខា​យក​កីឡាករ​ថ្មី​ត្រឹម​សប្តាហ៍​ខាង​មុខ​នេះ​ទេ ទៅ​ថ្ងៃ​បន្តបន្ទាប់​ប្រាកដ​ជា​ពិបាក​ហើយ​សម្រាប់​ក្លឹប ដោយ​ឆ្នាំ​នេះ​គឺ​ខុស​ពី​ឆ្នាំ​មុន​សម្រាប់ Ole ពោល​មិន​មែន​ចាប់​យក Top 4 ទៀត​ទេ ដោយ​វា​នឹង​ខ្ពស់​ជាង​ឆ្នាំ​ទៅ ហើយ​កម្រិត​ពិន្ទុ​ក៏​ត្រូវ​តែ​ខ្ពស់​ជាង​មុន​ដែរ”។

“Ole គេ​ត្រូវ​តែ​ឈាន​ដល់​ចំណុច​លើក​ពាន ព្រោះ​ពេលវេលា​សម្រាក​បាន​បញ្ចប់​ នេះ​ដល់​ពេល​ទទួល​សម្ពាធ​ហើយ”៕ ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ (វីដេអូ) Gary Neville ចេញ​មក​ព្រលះ​ Salah ចំៗ​ថា​អាត្មានិយម​ដែល​ចូល​កាត់​បាល់​ចំណូល​ថ្មី Jota

ត្បិត​បើ​ Liverpool យក​បាន ៣ ពិន្ទុ​ពី​ក្លឹប​កាំភ្លើង​ធំ Arsenal កាល​ពី​យប់​មិញ ប៉ុន្តែ​ភាព​ចម្រូងចម្រាស​ក្រោយ​ចប់​ការ​ប្រកួត​នៅ​តែ​កើត​មាន​ឡើង ជា​ពិសេស​គឺ​ពាក់ព័ន្ធ​នឹង​ភាព​អាត្មានិយម​របស់ Mohamed Salah ក្នុង​ប្រអប់​គ្រោះថ្នាក់។

Liverpool-Arsenal
Gary Neville

នៅ​នាទី ៨៦ ​គ្រា​ដែល Jota ប្តូរ​ចូល​លេង​បាន ៦ នាទី​ជំនួស Mane ពេល​នោះ Wijnaldum បាន​កាត់​បាល់​ចូល​ក្នុង​ប្រអប់​គ្រោះថ្នាក់ ដែល​ត្រូវ​ធ្លាក់​មក​ដល់​ជើង​របស់ Jota តែ​ស្រាប់ Salah រត់​ចូល​មក​កាត់​ចង្វាក់​ធ្វើ​ឲ្យ​ខូច​បាល់​នោះ​តែ​ម្តង។ (មាន​ក្នុង​វីដេអូ​ខាង​ក្រោម)

https://twitter.com/i/status/1310683173051924481

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ Gary Neville បាន​រិះគន់​យ៉ាង​ចំៗ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ Sky Sport ថា៖ “វា​ជា​ភាព​អាត្មានិយម​បំផុត​មួយ​ក្នុង​ការ​ប្រកួត ដោយ​ពេល​នោះ​ Salah គេ​គិត​ថា អ្នក​មិន​អាច​សម្រេច​ទី​បាន ហើយ​ក៏​មក​កាត់​បាល់​ចេញ​ពី​គេ ដែល​នោះ​ជា​បាល់​របស់ Jota”។

Liverpool-Arsenal
Liverpool-Arsenal

លោក​សង្កត់​ធ្ងន់៖ “បើ​គ្មាន Salah ពេល​នោះ​ទេ ប្រហែល Jota គេ​រក​បាន​គ្រាប់​បាល់​នោះ​ទៅ​ហើយ អ្នក​មិន​សម​ធ្វើ​បែប​ហ្នឹង​ទេ ក្នុង​នាម​ជា​កីឡាករ​ល្អ​ម្នាក់ អ្នក​គួរ​តែ​ដឹង​ថា វា​មើល​មក​មិន​ល្អ​ឡើយ”៕

ប្រភព៖ Metro