Keane លើកឈ្មោះកីឡាករ Arsenal ៣ រូប ដែលជាបញ្ហាធំនៅក្នុងក្រុមរបស់លោក Arteta ក្រោយចាញ់ Liverpool យប់មិញ

វីរបុរសក្រុមបិសាចក្រហម Manchester United លោក Roy Keaneជឿជាក់ថាក្រុមរបស់គ្រូបង្វឹកលោក Mikel Arteta កំពុងមានបញ្ហាធំ ដោយសារតែវត្តមានរបស់កីឡាករ Kieran Tierney, David Luiz និង Rob Holding ។

Mikel Arteta

ជាក់ស្តែងក្រុមកាំភ្លើងធំ Arsenal ត្រូវបានត្រូវបានបរាជ័យក្នុងលទ្ធផល ៣-១ ក្រោមថ្វីជើងរបស់ក្រុម Liverpool នៅទឹកដី Anfield បើទោះបីជាពួកគេមានឱកាសរកគ្រាប់បាល់នាំមុខបានមុន នៅតង់ទី ១ តាមរយៈកីឡាករ Alexandre Lacazette ក៏ដោយ ។

Liverpool Vs Arsenal

មិនតែប៉ុណ្ណោះនៅក្នុងរយ:ពេលថ្មីៗកន្លងមក វាត្រូវបានគេសង្កេតឃើញថាក្រុមកាំភ្លើងធំ Arsenal កាន់តែមានភាពល្អប្រសើរឡើងច្រើន នៅក្រោមការដឹងនាំរបស់គ្រូបង្វឹកលោក Arteta ប៉ុន្តែជើងចាស់លោក Keane ជឿជាក់ថាខ្សែការពាររបស់ក្រុម Arsenal ទាំង ៣ រូបនេះ ដែលបានចូលលេងទល់ក្រុម Liverpool កាលពីយប់មិញនេះ គឺបានបង្ហាញយ៉ាងច្បាស់ថាពួកគេនឹងមិនអាចជួយឲ្យក្លឹបទៅបានឆ្ងាយជាងនេះទៀតនោះទេ ។

Liverpool Vs Arsenal

លើសពីនេះលោក Keane បានប្រាប់ទូរទស្សន៍ Sky Sports ថា ៖ “វាមិនមានអ្វីដែលយកចេញទេ ប៉ុន្តែ Arteta នៅតែត្រូវការកែលម្អចំណុចខ្លះបន្ថែមទៀត  ។ ក្រុមរបស់គាត់នៅតែត្រូវចងភ្ចាប់ជាមួយបញ្ហាធំ ដោយសារតែមានកីឡាករ ២ ទៅ ៣ រូបនេះនៅក្នុងក្រុម ” ។

Liverpool Vs Arsenal

លោកបន្តទៀតថា ៖ ” យើងបានឃើញវាម្តងទៀតនៅរាត្រីនេះ ចំពោះតំបន់ការពារ ។ ខ្ញុំនៅតែគិតថា David Luiz, Kieran Tierney និង Rob Holding កំពុងស្ថិតនៅក្នុងសំណួរជាច្រើន ។ ហើយចំណែកឯ Luiz នៅតែមានកំហុសជានិច្ច ” ៕

ប្រភព: Metro