មិនសរសើរមិនបាន! វិចិត្រករជប៉ុនម្នាក់អូសជក់តែម្ដង ចេញដងខ្លួននាគនៅលើផ្ទាំងគំនូរ…

លោក Keisuke Teshima ជាវិចិត្រករមួយរូប ក្នុងចំនោមបួនរូប ដែលមានទេពកោសល្យក្នុងការគូររូបនាគ ដែលត្រូវបានគេហៅថា “One-Stroke Dragon”។ បុរសជនជាតិជប៉ុនវ័យ ៤៣ឆ្នាំរូបនេះ បានហ្វឹកហាត់បច្ចេកទេស គូររូបតាមបែបប្រពៃណីព្រះពុទ្ធសាសនា កាលពីឆ្នាំ ២០០៣ ហើយចាប់ផ្ដើមគូររូប One-Stroke Dragon នេះនៅឆ្នាំ ២០១១។

One-Stroke Dragon ជារូបភាពនាគ ដែលជាសត្វដែលមានអំណាចធំមួយនៅលើលោក ដែលជាតំណាងនៃព្រះកាលពីសម័យបុព្វកាល ហើយក៏ជាតំណាងនៃលាភសំណាងផងដែរ។

លោក Teshima មានទេពកោសល្យ ក្នុងការគូររូប One-Stroke Dragon ដោយប្រើជក់ធំមួយដើម្បីគូរដងខ្លួននាគដោយគ្រាន់តែអូសម្ដងប៉ុណ្ណោះ ដែលរូបគំនូររបស់លោក ត្រូវបានគេជឿថាបាន នាំនូវលាភសំណាង សុខភាពល្អ រួមទាំងសំរេចភារកិច្ចដែលពួកគេបំពេញដោយជោគជ័យថែមទៀតផង បើសិនជាពួកគេជាវរូបទាំងនោះទៅតាំងក្នុងផ្ទះរបស់ខ្លួន៕

https://www.facebook.com/5min.crafts/videos/1448293635313217/