Keane រិះគន់​ខ្លាំងៗ ថា​កីឡាករ Man City មួយ​រូប​លេង​ភ្លីភ្លើណាស់​យប់មិញ

អតីត​កីឡាករ​ជើង​ចាស់​លោក Roy Keane បាន​រិះគន់​ដល់​ខ្សែ​ការពារ​ Kyle Walker របស់​ក្លឹប Man City ថា​លេង​ភ្លីភ្លើ​នៅ​ការ​ប្រកួត​ទល់ Liverpool កាល​ពី​យប់​មិញ។

Kyle Walker/Sadio Mane
Roy Keane

Walker បាន​បង្ក​កំហុស​នៅ​ប្រអប់​គ្រោះថ្នាក់ ដែល​ជា​កំហុស​មិន​គួរ​តែ​ធ្វើ​ឡើង​ទៅ​លើ Sadio Mane ហើយ​ផ្តល់​បាល់​ប៉េណាល់ទី ១១ ម៉ែត្រ​សម្រេច​ទី​បាន​ជោគជ័យ​ពី​ថ្វី​ជើង​របស់ Mohamed Salah។

ក្រោយ​ចប់​ការ​ប្រកួត​ចែក​ស្មើ​ម្នាក់ ១ ពិន្ទុ Keane ​ត្រូវ​បាន​គេ​សួរ​ថា Mane ​អាច​យក​បាន​បាល់ប៉េណាល់ទី​នោះ​ដោយ​របៀប​ណា? លោក Keane ឆ្លើយ​ប្រាប់ Sky Sports៖ “ព្រោះ​តែ​ Mane គេ​លេង​តទល់​គូ​ប្រជែង​ភ្លីភ្លើ ដោយ Kyle Walker នេះ មាន​មនុស្ស​និយាយ​ថា​គេ​លេង​ល្អ​តែ​ខ្ញុំ​មិន​គិត​អ៊ីចឹង​ទេ”។

Man City/Liverpool
Kyle Walker/Sadio Mane

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​បុរស​អាយុ ៣០ ឆ្នាំ ជា​កីឡាករ​ជម្រើស​ជាតិ តែ​គ្មាន​ជោគជ័យ​អី​ទាល់​តែ​សោះ ហើយ​នៅ​តែ​បន្ត​បង្ក​កំហុស​របៀប​ហ្នឹង​ដដែលៗ”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ Cassano៖ “Zlatan ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ល្អ​បំផុត​ក្នុង​លោក​បន្ទាប់​ពី ២ រូប​នេះ”

អតីត​មិត្ត​រួម​ទ្រនំ​នៅ​ AC Milan គឺ​លោក Antonio Cassano បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Zlatan Brahimovic គឺ​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល​ល្អ​បំផុត​លំដាប់​ទី ៣ ក្នុង​ប្រវត្តិសាស្រ្ត។ នេះ​ជា​សម្តី​ដែល​​បាន​និយាយ​ជាមួយ Christian Vieri នៅ​លើ​វីដេអូ​ផ្សាយ​ផ្ទាល់ លើ​បណ្តាញ​សង្កម Instagram ជជែក​អំពី​ការ​ប្រកួត​នៅ Serie A បច្ចុប្បន្ន។

Cassano/Zlatan
Antonio Cassano

Cassano ធ្លាប់​ចូលរួម​លេង​ឲ្យ AC Milan និង Inter Milan ​បាន​មួយ​ឆ្នាំៗ ហើយ​ឈ្នះ​ពាន Serie A ជាមួយ​នឹង Zlatan Ibrahimovic។

ប្រាប់​ក្នុង​ការ​ផ្សាយ​ផ្ទាល់​នោះ បុរស​វ័យ ៣៨ ឆ្នាំ​និយាយ៖ “បន្ទាប់​ពី Ronaldo [ប្រេស៊ីល] និង Van Basten គឺ Ibra នេះ​ហើយ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​រឹងមាំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​គេ​ជា​កីឡាករ​ពេញលេញ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ”។

Van Basten

Cassano ក៏​បាន​និយាយ​ដល់​ក្រុម Atalanta ផង​ដែរ ដោយ​យល់​ឃើញ​ថា​ក្រុម​នេះ​ធ្វើ​បាន​ល្អ​ច្រើន ត្បិត​បើ​បច្ចុប្បន្ន​រៀង​ធ្លាក់​ទម្រង់​លេង​ប្រៀប​ដូច​ជា​រថយន្ត​ជិត​អស់​សាំង​ ក៏​ពួក​គេ​នៅ​តែ​មាន​សង្ឃឹម​ប្រជែង​ពាន Serie A ដដែល៕

ប្រភព៖ AF