ទោះ​ទើប​មក​ដឹកនាំ​ Chelsea រយៈ​ពេល​ខ្លី តែ Simeone សរសើរ Tuchel មិន​ដាច់​ពី​មាត់

នៅ​វេលា​ម៉ោង ០៣:០០ នាទី​យប់​នេះ ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​ពិសេស​រវាង​ក្លឹប Atletico Madrid និង Chelsea ដែល​ជា​ការ​ប្រកួត​ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ UCL។ មុន​ឈាន​ដល់​ការ​ប្រកួត​សមាសភាព​ក្រុម​ទាំង​ពីរ​ក៏​ត្រូវ​បាន​បង្ហាញ​ជា​បណ្តើរៗ ហើយ​អ្នកចាត់ការ​នៃ​ក្លឹប​រៀង​ខ្លួន​ក៏​បង្ហាញ​នៅ​ការ​យល់​ឃើញ​ស្រដៀងៗ​គ្នា។

At Madrid-Chelsea

សម្រាប់​លោក Diego Simeone បាន​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​គូ​បដិបក្ខ​នៅ​រាត្រី​នេះ ដោយ​ថា​លោក Tuchel ដែល​ជា​គ្រូ​ថ្មី បាន​ពង្រឹង​ក្លឹប​ Chelsea រួច​ទៅ​ហើយ បើ​ទោះ​ទើប​តែ​ដឹកនាំ​រយៈ​ពេល​ខ្លី​ក៏​ដោយ។

ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន​គ្រូ Atletico និយាយ៖ “Tuchel បាន​មក​ដល់​ក្លឹប​ដែល​មាន​ឥទ្ធិពល​ផ្នែក​ហិរញ្ញវត្ថុ​មួយ ដោយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពួក​គេ​មាន​លទ្ធភាព​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​កំពូលៗ ហើយ​ចុងក្រោយ​នេះ​ពួក​គេ​បាន​មាន​ការ​ផ្លាស់ប្តូរ​តាម​រយៈ​ការ​នាំ​យក Tuchel មក​ចូលរួម”។

Thomas Tuchel
Diego Simeone

លោក​បន្ថែម​ទៀត​ថា៖ “តែ​វា​បាន​ក្លាយ​ជា​ក្រុម​ដ៏​ធំ​មួយ​ហើយ ចាប់​តាំង​ពី​ការ​មក​ដល់​របស់ Tuchel គឺ​ក្រុម​បាន​មាន​ការ​ពង្រឹង​ល្អ​ប្រសើរ​ជាង​មុន ហើយ​គាត់​បាន​ផ្លាស់ប្តូរ​រឿង​ល្អ​ជា​ច្រើន ដោយ​មើល​ទៅ​កីឡាករ​ដែល​ពួក​គេ​មាន ពួក​គេ​មាន​អ្នកចាំទី​ដ៏​ល្អ​ ៣ រូប មាន​ខ្សែ​ប្រយុទ្ធ​ល្អ​ជា​ច្រើន ហើយ​សូម្បី​តែ​កីឡាករ​បម្រុង​ក៏​ល្អ​ដែល​អាច​មាន​លទ្ធភាព​ចាប់ផ្តើម​លេង​ឲ្យ​ក្រុម​ណា​បាន​ទាំង​អស់​នៅ​អឺរ៉ុប”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ Filipe Luis ថា​ខឹង Mourinho ​ព្រោះ​បាន​លក់ “Messi ប្រចាំ​ក្លឹប Chelsea”

អតីត​ខ្សែ​ការពារ​របស់​ក្លឹប Chelsea លោក Felipe Luis បាន​និយាយ​ថា​ការ​សម្រេច​ចិត្ត​របស់​លោក Jose Mourinho ក្នុង​ការ​លក់​ចេញ​កីឡាករ Mohamed Salah កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​គឺ​ជា​រឿង​ដែល​មិន​គួរ​កើត​ឡើង ព្រោះ​បុរស​សញ្ជាតិ​អេហ្សីប​មាន​សមត្ថភាព​ប្រៀប​បាន​នឹង Lionel Messi អ៊ីចឹង​កំឡុង​ការ​ហ្វឹកហាត់។

Luis/Mourinho

បញ្ជាក់​ថា អតីត​ខ្សែ​ប្រយុទ្ធ​នៅ Chelsea [Salah] គេ​បាន​ចាកចេញ​ពី​ទឹកដី Stamford Bridge ក្រោយ​មិន​សូវ​ទទួល​បាន​ឱកាស​ចូលរួម​លេង ហើយ​ក្រោយ​ផ្ទេរ​មក Liverpool រយៈ​ពេល​ចុង​ក្រោយ​នេះ​គេ​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល ដោយ​រក​បាន ១១៨ គ្រាប់​នៅ ១៨៦ ប្រកួត ហើយ​បាន​ឈ្នះ​ទាំង​ពាន​រង្វាន់ Premier League និង Champions League។

Salah/Mourinho

ដោយឡែក​បើ​បង្វែរ​មក​ Luiz ដែល​ជា​អតីត​មិត្តរួមក្រុម​បាន​និយាយ​ប្រាប់ The Guardian កន្លង​ទៅ​ថា៖ “[Mourinho] មិន​បាន​ឃើញ​ការ​លេង​ដ៏​ល្អ​របស់​ខ្ញុំ​នៅ​ឡើយ​ទេ ពោល​គឺ​ដូច​ទៅ​នឹង Salah អ៊ីចឹង​ដែរ ដោយ​ពេល​គេ​ទៅ Fiorentina ខ្ញុំ​បាន​និយាយ​ថា ហេតុអ្វី​អ្នក​ចាកចេញ,Momo? ព្រោះ​នេះ​ជា​ក្លឹប Chelsea ហើយ​គេ​បាន​និយាយ​មក​វិញ ថា​ខ្ញុំ​ត្រូវ​ការ​លេង ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​គេ​ជា​ក្មេង​ដ៏​ល្អ​ម្នាក់”។

Luis/Salah

លោក​បន្ថែម​ទៀត​ថា៖ “គេ​មិន​ដែល​ចង់​មក​ដើម្បី​តែ​លុយ​ឬ​ឈ្នះ​បន្ថែម​ទៀត​អី​នោះ​ទេ តែ​គេ​ចង់​មក​ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​គេ​អាច​ធ្វើ​បាន ហើយ​នៅ​ពេល​ហ្វឹកហាត់​គេ​ប្រៀប​បាន​ទៅ​នឹង Messi ហ្នឹង​ពិត​ណាស់​គឺ​ដូច​ជា Messi អ្នក​អាច​សួរ​អ្នក​រាល់​គ្នា​នៅ​ទី​នោះ​បាន”៕

ប្រភព៖ Metro