(វីដេអូ) Petr Cech ចេញ​មក​និយាយ​ពាក្យ​នេះ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ស្ងប់​ចិត្ត​នៅ​ការ​ត.វ៉ា​យប់មិញ

រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ពាន​រង្វាន់​ថ្មី European Super League ឬ​ហៅ​កាត់ ESL ហាក់​មិន​ទាន់​ស្ងប់ស្ងាត់​ទៅ​វិញ​ទេ ដរាប​ណា​មិន​ទាន់​មាន​ការ​សម្រេច​ច្បាស់ការ​ថា​ពាន​នោះ​នឹង​ត្រូវ​រំ.សាយ​ចោល ឬ​បែប​ណា។

Petr Cech/Kepa

មក​ទល់​ពេល​នេះ​មាន​ក្លឹប​នៅ​អង់គ្លេស​ជា​បន្តបន្ទាប់ បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ផែនការណ៍​បង្កើត​ពាន​ថ្មី ESL ហើយ​ដំបូង​គេ​បង្អស់​គឺ​ក្លឹប​មេឃ​ខៀវ Manchester City។

យ៉ាង​ណា​បែរ​បង្វែរ​មក​មើល​ក្លឹប​តោ​ខៀវ Chelsea ឯ​ណេះ​វិញ ក៏​ផ្ទុះ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែរ នោះ​គឺ​ការ​ចូលរួម​ត.វ៉ា​របស់​អ្នក​គាំទ្រ​នៅ​ឯ​មុខ​កីឡដ្ឋាន មុន​ការ​ប្រកួត​ទល់ Brighton។

Petr Cech

គេ​ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​ប្រធាន​ផ្នែក​បច្ចេកទេស​លោក Petr Cech និង​ជា​អតីត​អ្នកចាំទី​កាន់​ឆ្នាំ​មួយ​រូប​នៅ​ក្លឹប បាន​ចេញ​មក​សម្របសម្រួល ដោយ​ស្រែក​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​វិញ​បែប​នេះ​ថា៖ “ចូរ​ទុក​ពេល​ឲ្យ​ពួក​ខ្ញុំ​ដោះស្រាយ​សិន សូម​ទុក​ពេល​ឲ្យ​ពួក​ខ្ញុំ​សិន”។

សារ​ទាំង​នេះ​ធ្វើ​ឲ្យ​គេ​ជឿ​ថា Chelsea ក៏​ឈរ​លើ​ឆន្ទៈ​ដូច​ក្លឹប​អង់គ្លេស​ឯ​ទៀត​អ៊ីចឹង​ដែរ ពោល​គឺ​មិន​ចូលរួម​ជាមួយ​ក្លឹប​នៅ​លីគ​ឯ​ទៀត ក្នុង​ការ​បង្កើត​ពាន​ថ្មី​នោះ​ឡើយ ហើយ​ប្រហែល ៩០ ភាគរយ​បើ​មើល​តាម​ស្ថានភាព​បច្ចុប្បន្ន​គម្រោង​បង្កើត​ពាន ESL នឹង​ត្រូវ​បាន​ផ្អាក៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ ដើម្បី​យក​ឈ្នះ ESL ​សមាគម UEFA ប្រើ​វិធី​នេះ ឥឡូវ​មាន​ក្លឹប ៦ ហើយ​ដែល​ត្រលប់​មក​វិញ

សង្គ្រាម​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ដែល​កើត​ឡើង​រវាង​សមាគម​បង្កើត​ពាន​រង្វាន់​ថ្មី ESL និង​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ហាក់​កំពុង​ក្តៅ​គគុក​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ជា​លទ្ធផល​យើង​ឃើញ​ថា​ក្លឹប​ចំនួន ៦ នៅ​អង់គ្លេស ក្នុង​ចំណោម​សមាជិក​ក្រុម​ទាំង ១២ បាន​ប្រកាស​ដក​ឈ្មោះ​ចេញ​ហើយ។

ប្រធាន UEFA

បើ​សួរ​ថា តើ​មាន​មូលហេតុ​អ្វី​ដែល​ក្លឹប​ទាំង​នោះ​សម្រេច​ត្រលប់​មក​ចូលរួម​ជាមួយ UEFA វិញ? នោះ​វា​មាន​ហេតុផល​គួប​ផ្សំ​ច្រើន ដោយ​មួយ​អាច​មក​ពី​កត្តា​អ្នក​គាំទ្រ​ធ្វើ​ការ​ត.វ៉ា​ខ្លាំង និង​ទី​ពីរ​គឺ​ដោយសារ UEFA បាន​ធ្វើ​កំណែ​ប្រែ​ប្រព័ន្ធ​លេង​ថ្មី និង​បន្ថែម​ប្រាក់​រង្វាន់​ច្រើន​ជាង​មុន។

ប្រធាន ESL

តាម​របាយការណ៍​ពី Bloomberg និង RMC Sport បាន​ចុះ​ផ្សាយ​ថា UEFA នឹង​បន្ថែម​កញ្ចប់​នៃ​ការ​ចំណាយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​របស់​ខ្លួន ពី​ប្រាក់ ៤,៥ ពាន់​លាន​អឺរ៉ូ ឡើង​មក​ដល់ ៧ លាន​លាន​អឺរ៉ូ។ ទំហំ​នេះ​បើ​ធៀប​នឹង​ផែនការណ៍​នៅ​ពាន ESL គឺ​ចាយ​ត្រឹម ៣,៥ ពាន់​លាន​អឺរ៉ូ ដែល​ខុស​គ្នា ១ ទ្វេ​ជា ២។

UEFA Champions League

គួរ​បញ្ជាក់​ថា រូបមន្ត​នៃ​ការ​ប្រកួត​ថ្មី​របស់ UEFA នឹង​សម្រេច​បើក​ឲ្យ​ដំណើរការ​ចាប់​ពី​ឆ្នាំ ២០២៤ ត​ទៅ ហើយ​បើ​មើល​តាម​ស្ថានភាព​បច្ចុប្បន្ន​ក្លឹប​ធំៗ​មួយ​ចំនួន​ទៀត​នៅ​អ៊ីតាលី អាច​នឹង​បន្ត​ដក​ខ្លួន​ចេញ​ពី ESL ហើយ​ត្រលប់​មក​ចូលរួម​ជាមួយ UEFA តាម​គន្លង​ក្លឹប​អង់គ្លេស​វិញ។ ក្លឹប​ដែល​ពិបាក​នឹង​សម្រេច​បំផុត គឺ​អាច​ជា​ក្លឹប Real Madrid ព្រោះ​ពួក​គេ​មាន​ប្រធាន​ក្លឹប​លោក Florentino Perez ជា​អ្នក​ផ្តួចផ្តើម​គំនិត​ដ៏​ធំ​នោះ​តែ​ម្តង៕

ប្រភព៖ AF