Perez ថា​នៅ​ពាន​ថ្មី ESL នឹង​មិន​លេង​ពេញ ៩០ នាទី​ទេ ព្រោះ​ដោយសារ​ហេតុផល​នេះ

លោក Florentino Perez នៅ​តែ​ប្រកាន់ខ្ជាប់​នៅ​គោលជំហរ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ពាន​ថ្មី European Super League ដោយ​ជឿ​ថា វា​នឹង​អាច​លេច​ចេញ​ផ្កែផ្កា​ជា​រូបរាង​បាន​នៅ​ពេល​ខាង​មុខ ហើយ​ក៏​មិន​ខ្វល់​នោះ​ដែរ​បើ​ទោះ​បី​ជា​ក្លឹប​មួយ​ចំនួន​ប្រកាស​ដក​ឈ្មោះ​ហើយ​ក៏​ដោយ។

Real Madrid
Perez

បុរស​វ័យ ៧៤ ឆ្នាំ​និង​ជា​ប្រធាន​ក្លឹប​ Real Madrid បាន​អះអាង​ថា​នៅ​ផែនការណ៍​ថ្មី​នៃ​ពាន ESL គឺ​នឹង​សម្រប​យក​តាម​ចំណង់​នៃ​មនុស្ស​អាយុ​ចន្លោះ ១៦ ទៅ ២៤ ឆ្នាំ មាន ៤០ ភាគរយ​មិន​ពេញ​ចិត្ត​នឹង​បាល់ទាត់​បច្ចុប្បន្ន​ទេ។ ជា​ទូទៅ​ពួក​គេ​គិត​ថា ៩០ នាទី​គឺ​លេង​យូរ​ពេក ហើយ​ពួក​គេ​មាន​ជម្រើស​ក្នុង​ការ​កម្សាន្ត​តាម​មធ្យោបាយ​ផ្សេង​ទៀត​ក្រៅ​ពី​បាល់ទាត់ អ៊ីចឹង​ទើប​លោក Perez ចង់​ធ្វើ​ការ​កែ​សម្រួល។

Perez

ប្រាប់​សារព័ត៌មាន El Chiringuito បុរស​សញ្ជាតិ​អេស្ប៉ាញ​និយាយ​ថា៖ “បាល់ទាត់​ត្រូវ​តែ​ផ្លាស់ប្តូរ​ដើម្បី​សម្រប​ទៅ​តាម​យុគសម័យ​នៅ​ពេល​បច្ចុប្បន្ន ដោយ​យើង​បាន​ធ្វើ​ការ​ប៉ាន់ប្រមាណ​មើល​ហើយ អ្នក​មើល​ចន្លោះ​ពី​អាយុ ១៦ ទៅ ២៤ ឆ្នាំ ៤០ ភាគរយ​នៃ​ពួក​គេ​មិន​ចាប់​អារម្មណ៍​ខ្លាំង​លើ​បាល់ទាត់​នោះ​ទេ”។

លោក​បន្ថែម៖ “មូលហេតុ​មក​ពី​ការ​ប្រកួត​ដែល​មាន​គុណភាព​ខ្សោយ ហើយ​ពួក​គេ​មាន​សេវាកម្ម​កម្សាន្ត​ផ្សេង​ទៀត​ក្នុង​ដៃ ជា​ការ​ពិត​ទៅ​គឺ​ពួក​គេ​គិត​ថា​ការ​ប្រកួត​រាង​យូរ​បន្តិច អ៊ីចឹង​យើង​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​ប្រសិន​បាល់ទាត់​នៅ​អាច​បន្ត​រស់រាន​បាន យើង​ត្រូវ​ដឹង​ថា ពេល​ខ្លះ​យើង​មិន​អាច​យល់​ពី​តម្រូវ​ការ​របស់​កូន​យើង ឬ​ចៅ​ប្រុស​យើង​ទាំង​អស់​នោះ​ឡើយ”។

រំឭក​ថា សព្វថ្ងៃ​មាន​ក្លឹប​ ៦ នៅ​អង់គ្លេស​បាន​ប្រកាស​ដក​ឈ្មោះ​ពី ESL ដោយ​នៅ​សល់​ក្លឹប ៦ ផ្សេង​ទៀត​ដែល​មិន​ទាន់​សម្រេច រួម​មាន​ ៣ ក្លឹប​នៅ​អង់គ្លេស និង ៣ ក្លឹប​នៅ​អ៊ីតាលី៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ Perez ឆ្លើយតបបែបនេះវិញភ្លាម ក្រោយត្រូវគេសួររឿងវិលត្រលប់មកក្រុម R.Madrid វិញរបស់ Ronaldo

នៅក្នុងបទសម្ភាសជាមួយ El Chiringuito ថ្មីៗនេះ ប្រធានក្លិប Real Madrid លោក Florentino Perez បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់មួយចំនួនទាក់ទងទៅនឹងការបង្កើតពាន ESL ហើយក្នុងឱកាសនោះគាត់ក៏បានឆ្លៀតនិយាយអំពីការវិលត្រលប់មកវិញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរ ។

Florentino Perez , Cristiano Ronaldo

ជាក់ស្តែងមានការលើកឡើងជាច្រើន បង្ហាញថាក្លិប Madrid កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីចុះហត្ថលេខាលើជាថ្មីម្តងទៀត លើម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល បន្ទាប់ពី Roanldo បានសម្រេចចិត្តចាកចេពីទឹកដីអេស្ប៉ាញ ដោយផ្ទេរទៅកាន់ក្រុម Juventus ក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនបំផុតរបស់ក្លិបនៅ ២០១៨ ។

Cristiano Ronaldo

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក Perez បានបញ្ជាក់យ៉ាងច្បាស់ថាគ្មានការដេញថ្លៃណាមួយត្រូវបានធ្វើឡើងសម្រាប់បុរសសញ្ជាតិព័រទុយហ្កាល់វ័យ ៣៦ ឆ្នាំរូបនេះឡើយ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ Perez និយាយថា ៖  “ Cristiano Ronaldo នឹងមិនត្រលប់មក Real Madrid វិញទេ ។ វាមិនសមហេតុផលទេ គាត់មានកិច្ចសន្យាជាមួយ Juventus ។ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ គាត់បានផ្តល់អ្វីៗជាច្រើនដល់យើង ” ៕

ប្រភព: Goal