អ្នកគាំទ្រ R.Madrid កាន់តែសាទរ ខណ:តារាកំពូលម្នាក់ កំពុងដើររកទិញផ្ទះទុក នៅឯទីក្រុងម៉ាឌ្រីដ

តារាឆ្នើម Kylian Mbappe របស់ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមស្វែងរកទិញផ្ទះនៅក្នុងទីក្រុងម៉ាឌ្រីដ ចំពេលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិប Real Madrid ។

Kylian Mbappe

ជាក់ស្តែងកីឡាករវ័យ ២២ ឆ្នាំរូបនេះ នៅសល់រយ:ពេលត្រឹមតែ ១ ឆ្នាំទៀតប៉ុណ្ណោះ លើកុងត្រាបច្ចុប្បន្នជាមួយក្លិប Ligue1  ខណ:នៅតែមិនទាន់មានការពិភាក្សាណាមួយត្រូវធ្វើឡើងនៅឡើយនោះទេ ជុំវិញការបន្តកិច្ចសន្យាថ្មីបន្ថែមទៀត ។

Kylian Mbappe

ហើយយ៉ាងណាមិញ របាយការណ៍ពី Goal ថ្មីៗនេះ បាននិយាយថា Mbappe បានប្រាប់ទៅអ្នកតំណាងរបស់គេ ឲ្យចាប់ផ្តើមស្វែងរកទិញអចលនទ្រព្យទុក នៅឯទីក្រុងម៉ាឌ្រីដ ក្នុងប្រទេសអេស្ប៉ាញ ។

Kylian Mbappe

បញ្ជាក់ថាក្រុម PSG គ្រោងនឹងទាមទារថ្លៃឈ្នួលខ្ទង់រយលានផោន ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេរូបនេះ ពិតជាសំរេចចិត្តចាកចេញទៅនោះ ។ ស្របបពេល Real Madrid ត្រូវបានគេជឿជាក់ថាជាក្លិបកំពុងនាំមុខគេ ដើម្បីចុះហត្ថលេខាលើ Mbappe ៕

ប្រភព: Sportmole

អានអត្ថបទបន្ទាប់៖ នេះ​បេក្ខភាព​សំខាន់ ៣ រូប​ដែល​អាច​នឹង​មក​ជំនួស​តំណែង​នាយក​ក្លឹប Ed Woodward

នាយក​គ្រប់គ្រង​ក្លឹប Manchester United លោក Ed Woodward បាន​ប្រកាស​កាល​ពី​ពេល​កន្លង​ទៅ​រួច​មក​ហើយ​ថា លោក​នឹង​ដើរ​ចេញ​ពី​តំណែង​ក្រោយ​ចប់​ឆ្នាំ ២០២១ ហើយ​នៅ​ពី​ក្រោយ​រឿងរ៉ាវ​នោះ ពុំ​មាន​ការ​បញ្ជាក់​ហេតុផល​ច្បាស់​ណា​មួយ​ឡើយ។

Ed Woodward
Van der Sar

យ៉ាង​ណា​បើ​និយាយ​ពី​បេក្ខភាព​អ្នក​ចូល​មក​កាន់​តំណែង​បន្ទាប់ គឺ​ឆ្លង​កាត់​ការ​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សាភិបាល​ជាន់​ខ្ពស់​របស់​ក្លឹប ហើយ​មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​ទទួល​បាន​ដំណឹង​ផ្លូវការ ថា​ចាត់តាំង​នរណា​ឲ្យ​ឡើង​មក​កាន់​តំណែង​បន្ទាប់​នៅ​ឡើយ។

បើ​តាម​របាយការណ៍​ពី Manchester Evening News បាន​ចុះ​ផ្សាយ​ថា បេក្ខភាព ៣ រូប​ដែល​មាន​ភាគរយ​ខ្ពស់​បំផុត នៅ​ពេល​បច្ចុប្បន្ន​នេះ រួម​មាន​អតីត​អ្នកចាំទី​ជើង​ចាស់​លោក Edwin van der Sar ដែល​បច្ចុប្បន្ន​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៅ​ក្លឹប Ajax ទី​ពីរ​គឺ​លោក Richard Arnold និង​ទី ៣ គឺ​លោក Cliff Baty ​ដែល​ជា​នាយក​ផ្នែក​ចាត់ការ​និង​ជា​នាយក​ផ្នែក​ហិរញ្ញ​វត្ថុ​នៅ​ក្លឹប Man Utd។

Richard Arnold

គួរ​រំឭក​ថា Van der Sar ធ្លាប់​ពាក់ព័ន្ធ​នឹង​ក្លឹប​ម្ចាស់ដី Old Trafford កំឡុង​ពេល​លោក​ចាយ​ពេល ៦ ឆ្នាំ​រួម​អាជីព​នាម​ជា​កីឡាករ ហើយ​បទពិសោធន៍​ផ្នែក​ជា​អ្នក​ដឹកនាំ គឺ​លោក​ទទួល​បន្ទុក​នៅ​ក្លឹប Ajax ក្នុង​តំណែង​ជា​នាយក​ជាន់​ខ្ពស់​រយៈ​ពេល ៥ ឆ្នាំ​មក​ហើយ៕

ប្រភព៖ Sportsmole