កាន់តែច្បាស់! Alaba នឹងដើរចូលក្លិបយក្សមួយនេះ ក្រោយយល់ព្រមចុះកុងត្រារយ:ពេល ៥ ឆ្នាំ

ខ្សែការពារសញ្ជាតិអូទ្រីស David Alaba នឹងចូលរួមជាមួយក្រុម Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយការផ្ទេរដោយគ្មានតម្លៃខ្លួន នៅពេលកុងត្រារបស់គេជាមួយក្រុម Bayern Munich ត្រូវផុតកំណត់ ។

David Alaba

ជាក់ស្តែងរបាយការណ៍ពី ‘Sky’ បានអះអាងថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះ នឹងចុះហត្ថលេខាលើកិច្ចសន្យារយ:ពេល ៥ ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញ បន្ទាប់ពីចំណាយពេលអស់ ១៣ ឆ្នាំនៅឯទីក្រុង Munich ។

David Alaba

រំលឹកថា Alaba បានលេងក្នុងជ័យជម្នះ ២-០ ជាមួយក្រុម Leverkusen ខណ:ដែលបានធ្វើឲ្យក្រុម Bayern មានគម្លាត ១០ ពិន្ទុ ឈរនៅលើកំពូលតារាងក្របខ័ណ្ឌ Bundesliga ។

យ៉ាងណាមិញក្រុម Bayern អាចនឹងក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga សម្រាប់រដូវកាលទី ៩ ជាប់ៗគ្នា ពេលលេងទល់ក្រុម Mainz នៅថ្ងៃសៅរ៍ខាងមុខនេះ ។

David Alaba

គួរបញ្ជាក់ថា Alaba កំពុងឈានទៅរកការឈ្នះពាន Bundesliga ជាលើកទី ១០ របស់ខ្លួនជាមួយក្រុមម្ចាស់ជើង UCL បន្ទាប់ពីបង្ហាញខ្លួនបាន ៤២៨ ប្រកួត សម្រាប់ក្រុម Bayern អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ៕

ប្រភព: Besoccer

អានអត្ថបទបន្ទាប់៖ Chelsea ហាក់អស់សង្ឃឹម! ក្រោយ Aguero ប្រាប់ក្រុមគ្រួសារខ្លួនអំពីក្លិបមួយណា ដែលគេចង់ផ្ទេរទៅលេងឲ្យ

ខ្សែប្រយុទ្ធ Sergio Aguero បានប្រាប់ទៅកាន់ក្រុមគ្រួសាររបស់គេជាលក្ខណៈឯកជនថានឹងចូលរួមជាមួយក្រុម FC Barcelona នៅពេលកិច្ចសន្យារបស់ខ្លួនជាមួយក្រុម Manchester City ត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ។

Sergio Aguero

 

ជាក់ស្តែងវាត្រូវបានគេរាយការណ៍ទៀតថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ គ្រោងនឹងទម្លាក់ចុងប៊ិចទៅលើក្រដាសកិច្ចសន្យារយៈពេល ២ ឆ្នាំ ជាមួយក្លិបយក្សកាតាឡាន់ ក្នុងពេលឆាប់ៗខាងមុខនេះ ។

Sergio Aguero

យ៉ាងណាមិញអតីតខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid រូបនេះ បានប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់គេថាកិច្ចព្រមព្រៀងជាមួយក្លិប Barca ធ្វើរួចរាល់ហើយ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Catalonian Beteve ។

Sergio Aguero

ប៉ុន្តែទោះជាយ៉ាងណា មានពាក្យចចាមអារ៉ាមផ្សេងទៀតបានបង្ហាញថាក្លិបតោខៀវ Chelsea ក៏បានចាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយ Aguero ផងដែរ បន្ទាប់ពីកីឡាករវ័យ ៣២ ឆ្នាំរូបនេះ ធ្លាប់និយាយថាគេចង់បន្តស្នាក់នៅក្របខ័ណ្ឌ Premier Leagu ។ តែពេលនេះឲរូបគេបានសម្រេចចិត្តភ្ជាប់ទំនាក់ទំនងជាមួយក្រុមយក្សអេស្ប៉ាញជំនួសវិញ ៕

ប្រភព: Metro