Chelsea ហាក់អស់សង្ឃឹម! ក្រោយ Aguero ប្រាប់ក្រុមគ្រួសារខ្លួនអំពីក្លិបមួយណា ដែលគេចង់ផ្ទេរទៅលេងឲ្យ

ខ្សែប្រយុទ្ធ Sergio Aguero បានប្រាប់ទៅកាន់ក្រុមគ្រួសាររបស់គេជាលក្ខណៈឯកជនថានឹងចូលរួមជាមួយក្រុម FC Barcelona នៅពេលកិច្ចសន្យារបស់ខ្លួនជាមួយក្រុម Manchester City ត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ។

Sergio Aguero

 

ជាក់ស្តែងវាត្រូវបានគេរាយការណ៍ទៀតថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ គ្រោងនឹងទម្លាក់ចុងប៊ិចទៅលើក្រដាសកិច្ចសន្យារយៈពេល ២ ឆ្នាំ ជាមួយក្លិបយក្សកាតាឡាន់ ក្នុងពេលឆាប់ៗខាងមុខនេះ ។

Sergio Aguero

យ៉ាងណាមិញអតីតខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid រូបនេះ បានប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់គេថាកិច្ចព្រមព្រៀងជាមួយក្លិប Barca ធ្វើរួចរាល់ហើយ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Catalonian Beteve ។

Sergio Aguero

ប៉ុន្តែទោះជាយ៉ាងណា មានពាក្យចចាមអារ៉ាមផ្សេងទៀតបានបង្ហាញថាក្លិបតោខៀវ Chelsea ក៏បានចាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយ Aguero ផងដែរ បន្ទាប់ពីកីឡាករវ័យ ៣២ ឆ្នាំរូបនេះ ធ្លាប់និយាយថាគេចង់បន្តស្នាក់នៅក្របខ័ណ្ឌ Premier Leagu ។ តែពេលនេះឲរូបគេបានសម្រេចចិត្តភ្ជាប់ទំនាក់ទំនងជាមួយក្រុមយក្សអេស្ប៉ាញជំនួសវិញ ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Rivaldo ប្រាប់ពីកន្លែងមួយ ដែលលោក Mourinho គួរទៅដឹកនាំ ក្រោយត្រូវ Spurs ប.ណ្តេញចេញ

លោក Jose Mourinho ត្រូវបានក្រុម Tottenham សម្រេចបណ្តេញចេញពីតំណែងកាលពីថ្ងៃច័ន្ទ បន្ទាប់ពីដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អឡើយ ខណ: Spurs ឈ្នះតែមួយលើកប៉ុណ្ណោះ ក្នុងចំណោម  ៦ លើកចុងក្រោយរបស់ពួកគេ។

Jose Mourinho

ថ្វីត្បិតតែក្រុម Spurs កំពុងទន្ទឹងរង់ចាំការប្រកួតផ្តាច់ព្រ័ត្រ EFL Cup ចុងសប្តាហ៍នេះទល់នឹងក្រុម Manchester City ក៏ពិតមែន ប៉ុន្តែពួកគេបែជាសំរេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ យ៉ាងភ្ញាក់ផ្អើល ។

Jose Mourinho

ហើយយ៉ាងណាមិញវីរបុរសក្រុម Barca លោក Rivaldo បានផ្តល់មតិដល់លោក Mourinho ថាគួរតែក្រឡេកទៅមើលការងារនៅឯប្រទេសប្រេសុីល ព្រោះវាអាចនឹងជួយស្រោចស្រង់ការងាររបស់គាត់ឲ្យមានភាពល្អប្រសើឡើងវិញ ។

Rivaldo

មិនតែប៉ុណ្ណោះបុរសវ័យ ៤៩ ឆ្នាំរូបនេះ បានពន្យល់ដល់ Betfair ថា ៖ ” លោក Mourinho  ត្រូវបានបណ្តេញចេញពីក្លឹប Tottenham កាលពីថ្ងៃច័ន្ទ បើទោះបីគាត់ជាមានឱកាសឈ្នះពាន EFL Cup នៅថ្ងៃអាទិត្យនេះក៏ដោយ ។ ខ្ញុំជាមិត្តភក្តិរបស់គាត់ ហើយខ្ញុំចាត់ទុក Jose Mourinho ជាមនុស្សអស្ចារ្យ និងជាអ្នកគ្រប់គ្រងដ៏ល្អបំផុតម្នាក់ ដូច្នេះទូរស័ព្ទរបស់គាត់គួរតែចាប់ផ្តើមរោទិ៍ក្នុងពេលឆាប់ៗនេះ ជាមួយនឹងការផ្តល់ជូនថ្មីៗ ហើយខ្ញុំថែមទាំងបានលឺអំពីការផ្តល់ជូនដ៏ល្អពីក្លិបនៅប្រេស៊ីលផងដែរ ”  ។

Jose Mourinho

លោកបន្ថែមទៀតថា ៖ ” នេះអាចជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ក្លឹបប្រេស៊ីល ដែលព្យាយាមចុះហត្ថលេខាលើគ្រូបង្វឹកដូចគាត់នេះ ។ ហើយវានឹងជាបទពិសោធល្អសម្រាប់លោក Mourinho ផងដែរ បន្ទាប់ពីចាយពេលអស់ជាច្រើនឆ្នាំនៅអឺរ៉ុប ដើម្បីអាចប្រើប្រាស់ជំនាញរបស់គាត់នៅលើទឹកដីអាមេរិកខាងត្បូងវិញម្តង ” ៕

ប្រភព: Metro